ព័ត៌មានជាតិ

បង្ក្រាបទីតាំងប៉ុនប៉ងនាំមនុស្សឆ្លងដែនទៅចិន ឃាត់ខ្លួនមេខ្យល់ខ្យល់ម្នាក់ និងស្រ្តីរងគ្រោះ ០៦នាក់

ភ្នំពេញៈ កាលពីវេលាម៉ោង ០៣រសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះ ការិយាល័យកណ្តាលប្រឆាំងបទល្មើស និងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះបង្រ្កាបទីតាំងប៉ុនប៉ង នាំមនុស្សឆ្លងដែនទៅប្រទេសចិន ដោយឃាត់ខ្លួនមេខ្យល់បានម្នាក់ និងស្រ្តីរងគ្រោះបាន ០៦នាក់។

នៅក្នុងប្រតិបត្តិការចុះបង្ក្រាបនោះដែរ គឺដោយបានការអនុញ្ញាត និងបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការរង និងជាប្រធាន ការិយាល័យកណ្តាលប្រឆាំងបទល្មើស និងដោយមានការឯកភាពពីលោក សៀង សុខ ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។

ការចុះបង្រ្កាបជាក់ស្តែង ករណីប៉ុនប៉ងលក់ដូរមនុស្សសម្រាប់ឆ្លងដែន ធ្វើឡើងនៅចំណុចផ្ទះលេខ៣២-៤៦-៤៨-៥០ ផ្ទះសំណាក់ តារា ផ្លូវលេខ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា ដោយបាននាំខ្លួនជនសង្ស័យចំនួន ០១ នាក់ ៖ ឈ្មោះ ធឿន ពុទ្ធា ហ ឡាយ ធីជិន ភេទ ស្រី អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ (អ្នកនាំជនរងគ្រោះទៅប្រទេសចិន ដោយឆ្លងកាត់ប្រទេសវៀតណាម) និងជនរងគ្រោះចំនួន ០៦នាក់ ស្រី (អនីតិជន០២នាក់) មកកាន់ការិយាល័យ ដើម្បីធ្វើការ សាកសួរ និងស្រាវជ្រាវ៕

មតិយោបល់