ហ្វីលីពីន: ប្រធានាធិបតីហ្វីលីពីនទើបឡើងកាន់តំណែងថ្មី លោក Rodrigo R. Duterte បានប្រកាសនៅថ្ងៃអង្គារ៍នេះថា លោកមានបំណងផ្តល់ការលើកលែងទោសដល់ពួកឧទ្ទាមឆ្វេងនិយមប្រសិនបើពួកគេបានចុះចូលរដ្ឋាភិបាល ជាពិសេសដាក់អាវុធចុះចាញ់។ នេះបើយោងតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៥ កក្កដា ឆ្នាំ២០១៦នេះ។
រដ្ឋបាលលោក Duterte ត្រូវបានចរចាជាមួយបក្សកុម្មុយនិស្តរណសិរ្សប្រជាធិបតេយ្យកងទ័ពជាតិថ្មីហ្វីលីពីនរបស់ប្រជាជន (CPP-NPA-NDF) សម្រាប់ការបន្តនៃដំណើរការសន្តិភាពជាផ្លូវការដែលត្រូវបានជាប់គាំងចាប់តាំងពីឆ្នាំ២០១៣ ក្រោមរដ្ឋការលោក អាគីណូ។
លោក Duterte បានឱ្យដឹងនៅក្នុងអំឡុងពេលខួបលើកទីមួយនៃកងទ័ពអាកាសរបស់ប្រទេសហ្វីលីពីនភាគខាងជើងខេត្ត Pampanga ថា យើងអាចផ្តល់ការលើកលែងទោសដល់ពួកគេបាន (ពួកឧទ្ទាម) ប៉ុន្តែពួកគេត្រូវតែដាក់កាំភ្លើងចុះចាញ់ជាមុនសិន។
លោកបានសង្កត់ធ្ងន់ថា វាជាការល្អដែលរដ្ឋាភិបាលរបស់លោកបានបានចរចាជាមួយពួកឧទ្ទាមឆ្វេងនិយម។វាត្រូវបានគេធ្វើបានយ៉ាងល្អហើយ យើងសង្ឃឹមថា នឹងមានកិច្ចព្រមព្រៀងមួយនៅចុងឆ្នាំនេះ។ លោកត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ឱ្យមានសុវត្ថិភាពដល់មេដឹកនាំឆ្វេងនិយមមួយ ចំនួនដូចជាប្រធានស្ថាបនិករបស់ខ្លួន លោក Jose Maria Sison ។
ទោះយ៉ាងណា លោកបានបន្ថែមថាលោកមិនបានត្រៀមខ្លួនជាស្រេចដើម្បីដោះលែងអ្នកទោសនយោបាយទាំងអស់ ដូចដែលបានស្នើដោយ គណបក្ស CPP-NPA-NDF។ សូមជម្រាបថា ក្រុមឧទ្ទាមឆ្វេងនិយមបាននឹងកំពុងធ្វើសង្គ្រាមប្រឆាំងនឹងរដ្ឋាភិបាលអស់ជាងបួនទសវត្សរ៍មកហើយ៕

មតិយោបល់