ព័ត៌មានជាតិ

នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះពិនិត្យក្រុមហ៊ុន«វីនីតុន គ្រុប»ករណីផលិតវេចខ្ចប់ បារីម៉ាក LUXURY!

ភ្នំពេញៈ យោងតាមផេក នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយ មន្ត្រីជំនាញនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ក្រសួងសុខាភិបាល និងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពី លោក លី សុផាណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ ក្រុមហ៊ុន វីនីតុន គ្រុប ចំកាត់ ស្ថិតក្នុងដីឡូត៍គ្មានលេខ ផ្លូវ១០៥K សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីធ្វើការផលិត វេចខ្ចប់ បារីម៉ាក LUXURY ក្នុងមួយកញ្ចប់ ១០ដើម និងវេចខ្ចប់បារីជាច្រើនប្រភេទទៀត ពុំអនុលោមត្រឹមត្រូវទៅតាមច្បាប់ជាធរមាន ព្រមទាំងធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ផ្ទុយទៅនឹងច្បាប់ ដោយមិនគោរពតាមកិច្ចសន្យាដែលបានធ្វើកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ។

មតិយោបល់