ព្រៃវែងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា លោកនាយឧត្តមសេនីយ៍ សន្តិសណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច នឹងតែងតាំងមុខតំណែងស្នងការ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង។
លោកឧត្តមសេនីយ៍ទោ ស្រេង ជា អតីតស្នងការខេត្តត្រូវបានក្រសួងមហាផ្ទៃដាក់ឱ្យចូលនិវត្តន៍ និងដាក់ជំនួសដោយលោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕










មតិយោបល់