ព័ត៌មានជាតិ

Update៖ រថយន្តក្រុមហ៊ុន«រស្មីភ្នំពេញអ៊ិចប្រេសដឹកអ្នកដំណើរ» បុកកង់បុរសវ័យ៧៥ឆ្នាំម្នាក់កំពុងឆ្លងផ្លូវ ស្លាប់យ៉ាងរន្ធត់

ភ្នំពេញៈ រថយន្តក្រុមហ៊ុនរស្មីភ្នំពេញអ៊ិចប្រេស ដឹកអ្នកដំណើរ បានបុកកង់ជិះឆ្លងផ្លូវ បណ្តាលឲ្យបុរសវ័យ៧៥ឆ្នាំម្នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ​ កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចមុខសាលាបឋមសិក្សា​ ភូមិឌួង​សង្កាត់ព្រែកព្នៅ​ ខណ្ឌព្រែកព្នៅ ​រាជធានីភ្នំពេញ។

រថយន្តខាងលើ ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 3C-8602​ បង់លេខ១៨ មានឡូហ្គោថា ក្រុមហ៊ុនរស្មីភ្នំពេញអ៊ិចប្រេសដឹកអ្នកដំណើរ។
ចំណែកកង់ ពណ៌ក្រហម ជិះដោយជនរងគ្រោះឈ្មោះ ឡឹប​ ម៉ាត់ ភេទប្រុស អាយុ៧៥ឆ្នាំ មុខរបរជាអ្នកនេសាទ ស្នាក់នៅភូមិកើតហេតុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ រថយន្តខាងលើបានបើកតាមបណ្តោយផ្លូវជាតិលេខ៥ ពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុមានកង់មួយគ្រឿងខាងលើដែលជិះដោយជនរងគ្រោះឆ្លងផ្លូវពីកើតទៅលិច ស្រាប់តែរថយន្តជ្រុលបុកកង់បណ្តាលឲ្យបុរសរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែករថយន្តបន្តដំណើរទៅមុខប្រមាណជាង១០០ម៉ែត្រ បានឈប់រថយន្តអែបខាងតៃកុងចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌបានទាក់ទងសមត្ថកិច្ចិជំនាញរាជធានីភ្នំពេញ មកវាស់វែងយករថយន្តនិងកង់ទៅរក្សាទុកនៅការិយាល័យផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដោះស្រាយតាមច្បាប់នៅពេលក្រោយ៕

មតិយោបល់