ព័ត៌មានជាតិ

ទុស្សេខ្សែភ្លើងឆេះផ្ទះ២ខ្នងទាំងស្រុង នៅស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំៈ អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋ២ខ្នងទាំងស្រុង កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងភូមិជីពាង ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លោក លាស់ រស់ អធិការនគរបាលស្រុកត្បូងឃ្មុំបានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យលេបត្របាត់នោះមានឈ្មោះ ហុង អេងយី ភេទស្រី អាយុ២៩ឆ្នាំ មូលហេតុបណ្ដាលឲ្យមកពីទុស្សេខ្សែភ្លើង។

លោកអធិការបានបន្តថា ផ្ទះឆេះខាងលើសង់អំពីឈើលើ ថ្មក្រោម ២ខ្នង ទំហំ៨ម៉ែត្រX៩ម៉ែត្រ ត្រូវភ្លើងឆេះទាំងស្រុង ហើយសម្ភារៈដែលខូចខាតរួមមានៈ តុ ទូ ក្រែ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ លោកបានបញ្ជាក់ថា ពុំមានប្រាក់ ឬគ្រឿងមាសពេជ្រឆេះនោះទេ។

ក្រោយកើតហេតុម្ចាស់ផ្ទះ និងសមត្ថកិច្ចបានត្រឹមតែឈរមើល និងរុករករបស់របរដែលនៅសល់៕

មតិយោបល់