ព័ត៌មានជាតិ

លួចកាមេរ៉ាឡាននិងទូរទស្សន៍កាលពីយប់ ព្រឹកឡើងមកលួចទៀត ត្រូវប្រជាពលរដ្ឋទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច!

ភ្នំពេញ: ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចកាមេរ៉ានិងទូរទស្សន៍ពីយប់ មិនអីព្រឹកឡើងមកលួចឆ្កឹះយកអាគុយម៉ូតូកង់បីមិនបានសម្រេច ត្រូវបានប្រជាពលរដ្ឋឃើញទាន់ហៅម្ចាស់កង់បីមកចាប់ប្រគល់ឲ្យសមត្ថកិច្ច​​។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃ​ទី២៨ ខែធ្នូ ឆ្នាំ២០១៨​ នៅចំណុចផ្លូវបេតុង ​ក្រុម១៣ ​ភូមិមិត្តភាព ​សង្កាត់​ឫស្សីកែវ ខណ្ឌស្សីកែវ​ រាជធានីភ្នំពេញ។

ម្ចាស់ម៉ូតូកង់បីមានឈ្មោះ ឯម​ សុខា​ អាយុ៣៧​ឆ្នាំ ​ស្នាក់នៅ​ក្រុម១៣​ ភូមិមិត្តភាព​ សង្កាត់​ឫស្សីកែវ​ ។
ម្ចាស់រថយន្តដែលជនសង្ស័យវាយកាលពីយប់​ មានឈ្មោះ​ ពុំ​ សុខា​ អាយុ៤៥ឆ្នាំ​ មុខបរបើក​ឡាន​ ស្នាក់​នៅ​ ភូមិកើតហេតុខាងលើ​ ។

ជនសង្ស័យ​ មានឈ្មោះ​ ពេជ្រ​ រចនាឌី​ អាយុ១៨ស្នាក់នៅភូមិ​ក្រោលគោ​ សង្កាត់គីឡូម៉ែត្រលេខ៦​ ខណ្ឌឬស្សីកែវ​ ។

តាមប្រភពព័ត៌មានឲ្យដឹងថា​ កាលពីរំលងអធ្រាត្រម៉ោង៤ទៀបភ្លឺ​ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ជនសង្ស័យបានមកវាយបំបែកកញ្ចក់រថយន្តទេសចរណ៍២៥​កៅអី​ មួយគ្រឿង​ ពណ៌​លឿង​ពាក់ស្លាកលេខ ភ្នំពេញ3E​-​3716 និងបានលួចយក​​កាមេរ៉ា​ ឡានមួយ​ និងទូរទស្សន៍​ មួយ​ យកទៅបាត់​ លុះដល់វេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃ​ខែដដែលញ៉ាម​ ក៏បានមកលួចឆ្កឹះអាគុយម៉ូតូកង់ម្ដងទៀតក៏ត្រូវប្រជាពលរដ្ឋឃើញនាំគ្នាដេញចាប់បាន​ ប្រគល់ឲ្យសមត្ថកិច្ច​នគរបាល​​ឫស្សីកែវ​ វាយខ្នោះយកទៅសួរនាំនៅ​ប៉ុស្តិ៍នគរបាលឬស្សីកែវ​ ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបាននាំយកទៅធ្វើ​ការ​សាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅអធិការ​ នគរបាល​ខណ្ឌឫស្សីកែវ​ ចាត់ការបន្តតាមនិតិវិធី​​៕

មតិយោបល់