កំពង់ចាមៈ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ មានករណីភ្លើងឆេះកុដិលោក១ខ្នង ទំហំ៥គុណ៧ម៉ែត្រ ស្ថិតនៅក្នុងវត្តឧប្បុលគីរី ហៅវត្តទួលសំបួរ ស្ថិតក្នុងភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ការខូចខាតរួមមាន៖ ឆេះកុដិអស់ទាំងស្រុងចំនួន១ខ្នង គម្ពីរព្រះត្រៃបិដក អដ្ឋកថា គ្រឿងបរិក្ខាប្រើប្រាស់ ស្បង់ចីពរ និងបច្ច័យកសាងចំនួន២,០០០,០០០(ពីរលានរៀល) ។ មូលហេតុ ទុស្សេខ្សែភ្លើង៕
មតិយោបល់