ព័ត៌មានជាតិ

ជិះម៉ូតូឌុបគ្នា រថភ្លើងមកមិនស៊ីផ្លេ ស្រាប់តែភ្ញាក់ផ្តួលម៉ូតូ ត្រូវរថភ្លើងកិនស្លាប់ម្នាក់!

ភ្នំពេញ: នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ មានករណីបុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ខណ:ដែលកំពុងជិះម៉ូតូឌុបគ្នា២នាក់ ស្រាប់តែ​រថភ្លើងមកពីក្រោយធ្វើឲ្យតៃកុងភ្ញាក់ផ្តួលម៉ូតូ ត្រូវរថភ្លើងកិនអ្នកអង្គុយខាងក្រោយ ​នៅសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​។

តាមសម្តីអ្នករួមដំណើរបានឲ្យដឹងថា​ មុនពេលកើតហេតុរូបគាត់និងមិត្តភក្តិបានជិះម៉ូតូឌុបគ្នាដោយរូបគាត់ជាអ្នកឌុប។ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថភ្លើងមកពីក្រោយដោយមិនស៊ីផ្លេ​ ធ្វើឲ្យគាត់ភ្ញាក់ ហើយបានផ្តួលម៉ូតូរត់ចោលស្រាប់តែរថភ្លើងកិនអ្នកអង្គុយខាងក្រោយស្លាប់តែម្តង៕​

មតិយោបល់