ព័ត៌មានជាតិ

រថយន្តហាយឡែនឌ័របើកលឿន ដល់ផ្លូវកោងក្រឡាប់ផ្ងារជើង នៅ​ស្រុកបុទុមសាគរ!

កោះកុង: កាលពីវេលាម៉ោង៩និង២០នាទីព្រឹក ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ​៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៦-៦៧ នៅចំណុចអន្ទង់អាំងតូច ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ។

រថយន្ត ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AN-4478 ទិសដៅពីរកោះកុងទៅភ្នំពេញ បើកបរដោយឈ្មោះ សៅ សុខគា ភេទប្រុស អាយុ ៣៣ឆ្នាំ ទីលំនៅ ខេត្តតាកែវ ធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ។
គួរបញ្ជាក់ផងដែរថា ក្នុងរថយន្តមានអ្នករួមដំណើរ​៤នាក់​។
មូលហេតុ បើកបរក្នុងស្ថានភាពល្បឿនលឿន ត្រង់ចំណុចផ្លូវកោង៕

មតិយោបល់