ព័ត៌មានជាតិ

៤ កន្លែង​ដែល​គូស្នេហ៍​ចូល​ចិត្ត​សិច​ក្រៅ​ពី​បន្ទប់​គេង

សិច​គឺ​ជា​ផ្នែក​មួយ​នៃស​ភាវ​គតិ ដែលមាន​តាំង​ពីធម្មជា​តិ​មក​ម្ល៉េះ។ តាម​ការ​សិក្សា​ថ្មី​បង្ហាញ​ឲ្យ​ឃើញ​ថា គូ​ស្វា​មី​​ភរិយា​​ដែល​​ទើប​​តែ​​រៀប​​កា​រ​ថ្មោង​ថ្មី​ចំនួន ៣២ ភាគ​រយ​ចូល​ចិត្​ត រួម​សិច​​ជា​​មធ្យម​​ចាប់​​ពី ២ ទៅ ៣ ដង​ក្នុង​មួយ​​សប្តាហ៍។ ក្រៅ​​ពី​​បន្ទប់​​គេង​​ពួក​គេ​​ចូល​​ចិត្ត​​សិច​​នៅ​​ក្នុង​​ក​ន្លែង​​ធ្វើ​​ការ ឬ​​នៅ​​បរិ​​វេន​ជុំវិញ​​ផ្ទះ​​ជា​ដើម ប៉ុន្តែ​ករណី​ដែល​នាំ​ឲ្យ​ការ​រួម​សិច​របស់ពួកគេ​ចុះ​​ខ្សោយ គឺ​បណ្តាល​មក​ពី​សម្ពាធ​ការ​ងារ និង​តម្រូវ​ការ​គ្រួសារ។
១. នៅក្នុងការិយាល័យ
ហេតុអ្វីបានជាដៃគូចង់មានសិចនៅក្នុងការិយាល័យ ? ដោយសារសម្ពាធការខ្លាំងពេក ពួកគេច្បាស់ចង់ធ្វើអ្វីផ្សេងដូចជាសិច ដើម្បីឲ្យទទួលបាននូវអារម្មណ៍ស្រស់ថ្លា និងមានទទួលនូវភាពសុខស្រួលពីដៃគូរបស់ខ្លួន។

២. នៅកន្លែងបោកអ៊ុត
កន្លែងបោកអ៊ុតប្រហែលជាកន្លែងដែលគួរឲ្យធុញបំផុតនៅក្នុងផ្ទះ តែត្រូវដឹងថាកន្លែងបែបនេះអាចដុតអារម្មណ៍របស់ឲ្យមានចំណងចង់រួមភេទ។ ដោយសារតែភាពរំញ័រនៃម៉ាស៊ីនបោកអ៊ូត ព្រមទាំងមានចំហាយដែលមានអាំងតងស៊ីតេកំដៅល្មមជាពិសេសនៅក្នុងរដូវរងារ ដែលធ្វើឲ្យអ្នកអារម្មណ៍ចង់បើកប្រតិបត្តិការណ៍ភ្លាមៗ។

៣. នៅក្រៅបរិវេនផ្ទះ
នៅ​តាមបរិវេនខាងក្រៅគឺជាកន្លែងដែលបានផ្តល់នូវអារម្មណ៍សិចគ្មានទីបញ្ចប់សម្រាប់ដៃគូដែល​ចង់បានបរិយាកាស់ប្លែកៗ និងច្រាន់ចោលអារម្មណ៍ដែលមាននៅកន្លែងចាស់ផ្លាស់មកកន្លែងថ្មីវិញ។

៤. នៅលើជណ្តើរ
បើ​ទោះ​បី​ជា​វា​ជា​កន្លែង​ដែល​មិន​សូវ​ជា​ស្រណុក​ស្រួល​ដល់អារម្មណ៍សិច ដូច​ជា​កន្លែង​ដទៃ​ក៏​ដោយ ប៉ុន្តែ​វា​ជា​កន្លែង​ដែល​មាន​លក្ខណៈ​ពិសេស​នៅ​ត្រង់ថា កាំ​ជណ្តើរ​​ជា​ទម្រ​ដ៏​ល្អ​សម្រាប់​អង្គុយ និង​ឈរ​ នៅ​ពេល​ដែល​គេ​ប្រតិបត្តិការ​ជា​មួយ​ដៃ​គូរ​៕

outdoor_sex

ចុចទីនេះមើលប្រភពដើម​ www.mungkulkar.com សហការ​ជាមួយនឹងដំណឹង​

មតិយោបល់