កំពង់ធំៈ បញ្ហាសណ្តាប់ធ្នាប់នៅក្នុងក្រុងស្ទឹងសែន ត្រូវបានបង្កឡើងដោយភាពអនាធិបតេយ្យ បានធ្វើឲ្យ ភ្ញៀវទេសចរណ៍ ទិដ្ឋភាពរញ៉េរញ៉ៃដោយគ្មានភាពទទួលខុសត្រូវ ពីអាជ្ញាធរខេត្តកំពង់ធំ និងអ្នកម៉ៅការភាស៊ីបេនឡាន ព្រមទាំងបានធ្វើឲ្យរថយន្តតាក់ស៊ីប្រដេញភ្ញៀវ ដណ្តើមម៉ូយ ប្រសេចប្រសាចដោយគ្មាន សណ្តាប់ធ្នាប់ ជារៀងរាល់ថ្ងៃ។
ខេត្តកំពង់ធំ គឺជាខេត្តមួយចំកណ្តាលព្រះរាជាណាចក្រកម្ពុជា និងជាផ្លូវឆ្លងកាត់ទៅតាមបណ្តាខេត្តមួយចំនួន ក្នុងនោះក៏មានរមណីយដ្ឋានប្រវត្តិសាស្ត្រ និងរម្មណីយដ្ឋានកែច្នៃនៃជាច្រើនកន្លែងនៅក្នុងភូមិសាស្ត្ររបស់ខេត្តកំពង់ធំ សម្រាប់វិស័យទេសចរណ៍មកកម្សាន្ត តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះខេត្តកំពង់ធំ ពុំអាចលុបបំបាត់នូវសកម្មភាដេញចាប់ម៉ូយ ដណ្តើមម៉ូយ ចតរថយន្តដោយគ្មានរបៀប ព្រមទាំងឲ្យរថយន្តឈ្នួល ចូលបេនទេ បែរជាបណ្តែតបណ្តោយឲ្យមានការ ចតរថយន្តតាក់ស៊ីពាសពេញផ្លូវ ចាប់តាំងពីគល់ស្ពាន ដល់មុខស្ថានីយ៍ប្រេងតេលា តែទោះជាយ៉ាងណានោះ ទិដ្ឋភាពបែបនេះអាជ្ញាធរខេត្តមិនបានចាត់ទុកជារឿង សំខាន់នោះទេ ទើបពុំមានចំណាត់ការលើ បេនឡានក្នុងក្រុងស្ទឹងសែន។
រថយន្តកាត់ស៊ីគ្រប់ប្រភេទ បានឈប់ចតចាប់ម៉ូយ យ៉ាងអនាធិបតេយ្យ រថយន្តទាំងនោះបានឈប់ចតនៅផ្លូវច្រមុះជ្រូកចុះពីស្ពានកំពង់ធំមក នៅមុខផ្សារកំពង់ធំ នៅមុខតំណាងរាស្ត្រខេត្តនៅកាច់ជ្រុងស្ថាននីយប្រេងឥន្ទនៈតេលា មុខមន្ទីរប្រេយសនីយ៍ និងនៅមុខសណ្ឋាគារអរុណរះបញ្ហាសណ្តាប់ធ្នាប់សាធារណៈ អាណាធិបតេយ្យ លោ ប៉ែន រុណ អ្នកមើលការខុសត្រូវ និងប៉ាវបេនឡានកំពង់ធំបានឲ្យដឹងថា លោកដឹងដែរអំពីបញ្ហានេះតែមិនដឹងធ្វើយ៉ាងម៉េច ពីព្រោះអ្នកមើលការខុសត្រូវបេនរថយន្តកំពង់ធំសព្វថ្ងៃនេះ គឺមានគ្នា៣នាក់ ទី១.រូបលោក ទី២.មានលោក ឡាក់ គង់ និងទី៣.មានលោក ឃុន គឹមឡេង ក្នុងនោះមានសន្តិសុខដែរប៉ុន្តែដោយសារតែមានការមិនចុះសម្រុងនឹងគ្នានៅក្នុងការងារនោះ ហើយម្នាក់ចេះតែមើលបំណាំគ្នានោះទើបធ្វើឲ្យចំណតរថយន្តនេះមានភាពអសកម្ម។
លោក ឃុន គឹមឡេង អ្នកមើលការខុសត្រូវបេនរថយន្តកំពង់ធំ ម្នាក់ក្នុងចំណោមអ្នកទាំង៣ ប្រាប់ថា ការបណ្តាលឲ្យរថយន្តឈប់ចាប់ម៉ូយពាសវាលពាសកាលនេះ រឿងនេះដោយសារតែមានការធូរលុង និងខ្វះការសហការជាមួយខាងអាជ្ញាធរ និងសមត្ថកិច្ចចរាចរណ៍បានជាយ៉ាងដូច្នេះ ជុំវិញបញ្ហាខាងលើនេះ។
លោកវរសេនីយ៍ឯក កែវ ហួ ស្នងការរងនគរបាលខេត្តកំពង់ធំ និងជាប្រធានការិយាល័យសណ្តាប់ធ្នាប់ សាធារណៈមានប្រសាសន៍ឲ្យដឹងថា ចំពោះបញ្ហាបេនរថយន្តកំពង់ធំនេះ មានការពិបាករៀបចំណាស់ដេញដូចវែកចកអញ្ចឹង ហើយខាងអ្នកប៉ាវបេនសំអាងតែលើខាងសមត្ថកិច្ចរបស់លោក ខ្លួនជាអ្នកដើរប្រមូលលុយ គ្មានចេះសហការគ្នាឯងពីរបីនាក់ហ្នឹងដាក់វិធានការឲ្យរថយន្តចូលចាប់ម៉ូយក្នុងបេនអ្វីសោះមួយរយៈនេះកម្លាំងរវល់ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកផងនោះ៕
មតិយោបល់