ភ្នំពេញៈ ជនសង្ស័យម្នាក់ជាបុគ្គលិកឥណទាន ប្រាសាក់ បានកើតមានគំនុំទៅលើជនរងគ្រោះម្នាក់មិនព្រមសងលុយ ក៏តាមយកកាំបិតប៉័ងតោ កាប់បំរុងផ្តាប់ជីវិត តែត្រូវក្រុមគ្រួសារដឹកទៅសង្គ្រោះ ដេរចំនួន១២០ថ្នេរ ហើយជនសង្ស័យរត់គេចខ្លួនបាន២ថ្ងៃ ត្រូវកម្លាំងអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបាន។
កើតហេតុនៅថ្ងៃទី ១២ មេសា ២០១៩ វេលាម៉ោង២៣ និង០០នាទី នៅចំណុច មុខស្ថានីយ៍ប្រេងតេលា ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនថ្ងៃទី១៤ មេសា ២០១៩ ។
សមត្ថកិច្ចបានឲដឹងថា ជនសង្ស័យឈ្មោះ យី គឹមយ៉ាន ភេទ ប្រុសអាយុ៨ឆ្នាំ មុខរបរបុគ្គលិកឥណទាន ប្រាសាក់ មានទីលំនៅភូមិ ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
ចំណែកជនរងគ្រោះ វឿន សុខវិរះបុត្រ អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ស្នាមកាប់របួសផ្នែកក្បាលខាងក្រោយ ដេរចំនួន១២០ថ្នេរ ។
ប្រភពពីដដែបានបន្តថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះ ទៅរកទិញអីហូប លុះពេលកត្រលប់មកវិញ ដលមុខស្ថានីយ៍ប្រេងតេលា ភូមិព្រៃទា១ ស្រាប់តែលេចមុខជនសង្ស័យតាម យកកាំបិតប៉័ងតោ កាប់មកលើជនរងគ្រោះ ចំក្បាលផ្នែកខាងក្រោយបណ្តាលអោយជនរងគ្រោះដួលសន្លប់ស្តូកស្តឹងហើយជនសង្ស័យបានគេចខ្លួនបាត់។បន្ទាប់
មកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈហៅលោកសង្ឃដេរចំនួន១២០ថ្នេរ។
ក្រោយបង្កជនសង្ស័យរួមទាំងម៉ូតូធ្វើសកម្មភាព បានជិះរត់គេចខ្លួនទៅនៅ ភូមិព្រែកក្រាញ់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តល ទើបសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣សហការជាមួយ ផ្នែកព្រហ្មទ័ណ្ឌខណ្ឌចុះទៅឃាត់ខ្លួនថ្ងៃទី១៤ មេសា២០១៩។
ជនសង្ស័យត្រូវ បាននាំមកកាន់ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីធ្វើកាសាកសួរបន្តតាមជំនាញ និងឃុំខ្លួនជាបណ្តោះអាសន្ន ចាត់ការតាមនីតិវិធី៕
មតិយោបល់