ព័ត៌មានជាតិ

សមត្ថកិច្ច ខេត្តសៀមរាប ដុត បំផ្លាញ ទំនិញ ខូចគុណភាព

សៀមរាបៈយោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថានា ព្រឹក ថ្ងៃ សុក្រ ទី ១០ ខែមេសា ឆ្នាំ ២០២០ វេលា ម៉ោង ១០ និង ០០ នាទី សមត្ថកិច្ច ខេត្តសៀមរាប បាន ធ្វើការ ដុត បំផ្លាញ ទំនិញ ខូចគុណភាព នៅ ស្រុក ប្រាសាទបាគង ។

លោក ឧត្តមសេនីយ៍ត្រី ម៉ក់ ធា រ៉ា ស្នងការ រង ទទួល ការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ច បាន បញ្ជាក់ ថា ៖ ដោយ មាន ចំណារ ឯកភាព ពី លោក កើត វ ណ្ណា រ៉េ ត ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្តសៀមរាប ចុះ ថ្ងៃ ទី ៣១ ខែមីនា ឆ្នាំ ២០២០ ។ ជាក់ស្តែង នៅ វេលា ម៉ោង ១០ និង ០០ នាទី ព្រឹក កម្លាំង ការិយាល័យ នគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច បាន រៀបចំ ពិធី ដុត បំផ្លាញ ចោល ទំនិញ ខូចគុណភាព ចំនួន ១៤៥ មុខ ស្មើនឹង ៨៩៦ គ . ក នៅ ទីលាន ចាក់សំរាម ស្ថិត នៅ ក្នុងភូមិ សាស្ត្រ ភូមិ អន្លង់ ពីរ ឃុំ ត្រពាំង ធំ ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ។

សមាសភាព ដែល បាន អញ្ជើញ ចូលរួម ក្នុង ពិធី នេះ រួម មាន :
– តំណាង ស្ថាប័ន អយ្យការ អម សាលាដំបូង ខេត្តសៀមរាប ។
– តំណាង សាខា ការពារ អ្នក ប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និង បង្ក្រាប ការ ក្លែងបន្លំ ខេត្តសៀមរាប ។
– លោក អភិបាល នៃ គណៈ អភិបាលស្រុក ប្រាសាទបាគង ។
– លោក អធិការ នៃ អធិការដ្ឋាន នគរបាល ស្រុក ប្រាសាទបាគង ។

លោក ឧត្តមសេនីយ៍ត្រី បាន បញ្ជាក់ បន្ថែម ទៀត ថា ៖ ចំពោះ វត្ថុ តាង ទាំងអស់ ខាងលើ នេះ ត្រូវ បាន សមត្ថកិច្ច ចម្រុះ ដែល ដឹកនាំ សម្របសម្រួល នីតិវិធី ដោយ លោក សំ រិ ទ្ធ សុ ខុន ព្រះរាជា អាជ្ញា រង អម សាលាដំបូង ខេត្តសៀមរាប បាន ធ្វើការ បង្ក្រាប កាលពី ថ្ងៃ ទី ០២ ខែមីនា ឆ្នាំ ២០២០ នៅ ផ្សារ ទំនើប សី ជី ហ៊រ លាន ស្ថិត នៅ ភូមិ មណ្ឌល់ ២ សង្កាត់ ស្វាយ ដង្គំ ក្រុង សៀមរាប ខេត្តសៀមរាប ដែល វត្ថុ តាង ទាំង អស់នេះ ជា ទំនិញ ខូចគុណភាព ហួស កាលបរិច្ឆេទ ប្រើប្រាស់ និង កោស លុប កាលបរិច្ឆេទ ប្រើប្រាស់ ចាស់ ហើយ វាយ លេខ កាលបរិច្ឆេទ ថ្មី ដើម្បី បន្លំ ភ្នែក អតិថិជន ៕

មតិយោបល់