Post News Media ព័ត៌មានជាតិ ទៀតហើយ! ក្មេង...

ទៀតហើយ! ក្មេងស្ទាវប្រុសស្រី២ក្រុម ជិះម៉ូតូដេញវាយគ្នា តាមដងផ្លូវសាធារណ: នៅខណ្ឌទួលគោក

ភ្នំពេញ: ក្មេងស្ទាវមួយក្រុមមានគ្នា១២នាក់ ជិះម៉ូតូ៦គ្រឿង និងមួយក្រុមទៀត មានគ្នាប្រុសស្រី៣នាក់ ជិះម៉ូតូ២គ្រឿង បន្ទាប់ពីពួកគេផឹកស្រវឹងស្រឿងរៀងៗខ្លួន នៅពេលជិះម៉ូតូតាមផ្លូវសាធារណ: មើលមុខឌឺដងដាក់គ្នា ស្រាប់តែឈប់ម៉ូតូ យកខ្សែក្រវ៉ាត់ រួមទាំងមួកសុវត្ថិភាព ដេញវាយគ្នាផ្អើល សមត្ថកិច្ច និងអ្នកធ្វើដំណើរតាមដងផ្លូវ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូសហព័ទ្ធរុស្ស៊ី ត្រង់ចំណុចស្តុបវត្តនាគវ័ន្ត សង្កាត់ ផ្សាបេប៉ូ៣ ខណ្ឌទួលគោក។

ក្មេងស្ទាវមួយក្រុមមានគ្នា១២នាក់ ជិះម៉ូតូ៦គ្រឿង ៥គ្រឿមិនចាំម៉ាក ឃាត់ខ្លួន២នាក់ រងរបួយស្រាល និងម៉ូតូមួយគ្រឿង ម៉ាកស៊ុយសាគីនិក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1CC-4609 រីឯបក្ខពួក១០នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល។
ចំណែកឯមួយក្រុមទៀតមានគ្នាប្រុសស្រី៣នាក់ (របួសស្រាល) ជិះម៉ូតូ២គ្រឿង មួយគ្រឿងម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GR-0031 មួយគ្រឿងទៀត សេ១២៥ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GS-4847។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្រុមក្មេងស្ទាវមួយក្រុមមានគ្នា១២នាក់ ជិះម៉ូតូចេញពីផឹកស៊ី នៅសួនច្បារម្តុំវត្តបធ្ទុម បន្ទាប់ពីផឹកស៊ីស្រវឹងស្រឿងៗរៀងខ្លួន ពួកគេបានជិះម៉ូតូចំនួន ៦គ្រឿង ក្នុងមួយគ្រឿងមានគ្នា២នាក់ តាមផ្លូវសហព័ទ្ធរុស្ស៊ី ក្នុងទិសដៅពីកើតលិច លុះមកដល់ស្ថានីយប្រេងស៊ីធីធី មានម៉ូតូមួយគ្រឿងអស់សាំង ហើយក៏បានចូលទៅចាក់សាំង រីឯម៉ូតូ៤គ្រឿង ឈប់ចាំនៅខាងមុខ។

ប្រភពបន្តថា ចំណែកបក្ខពួកគេ២នាក់ទៀត បានជិះស៊ុយសាគីនិកខាងលើ ទៅមុនហើយក៏បានជួប និងក្មេងស្ទាវមួយក្រុម៣នាក់ ស្រីម្នាក់ ប្រុស២នាក់ ហើយបានជិះម៉ូតូមើលមុខឌឺដងដាក់គ្នា បន្ទាប់មកបក្ខពួកគេ ដែលចូលចាក់សាំងរួច ក៏បានជិះមកតាមក្រោយដេញ តាមក្រោយឲ្យឈប់ម៉ូតូ ហើយហូតខ្សែក្រវ៉ាត់ និងពួកសុវត្ថិភាពវាយគ្នា ផ្អើលសមត្ថកិច្ចឃាត់ខ្លួន បានមនុស្សប្រុសស្រីចំនួន៥នាក់ រួមទាំងដកហូតម៉ូតូ៣គ្រឿង យកទៅប៉ុស្តិ៍នគបាលផ្សាបេប៉ូ៣ ធ្វើការអប់រំ និងធ្វើកិច្ចសន្យាឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕