ព័ត៌មានជាតិ

រន្ធត់ណាស់! សិស្សសាលាស្គន់ម្នាក់ ត្រូវរថយន្តបុកស្លាប់ភ្លាមៗ រួចរត់គេចខ្លួនបាត់ស្រមោល..

កំពង់ចាម: សមត្ថកិច្ចបានប្រាប់Post Newsថា តាមសេចក្តីរាយការណ៍បឋម មានករណីរថយន្តមួយគ្រឿង សង្ស័យជាប្រភេទរថយន្តដឹកថ្ម បើកបានបុកជាមួយម៉ូតូម៉ាកស្កុបពី ពណ៌ក្រហម បើកបរដោយក្មេងស្រីសិស្សសាលាស្គន់ អាយុទើបតែ១៦ឆ្នាំម្នាក់ ពេញទំហឹងបណ្តាលឲ្យក្មេងស្រីរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំ ភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ក្រោយកើតហេតុរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោល ។

បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការវាស់វែង យកម៉ូតូជនរងគ្រោះយកមករក្សាទុក និងកំពុងបើកការស្រាវជ្រាវដើម្បីស្វែងរករថយន្តបង្ក យកមកដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពក្មេងស្រីរងគ្រោះឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់