ព័ត៌មានជាតិ

ប្រើសារធាតុញៀនលើកកម្រិត យុវជនម្នាក់ ចង.កសម្លាប់ខ្លួន

តាកែវៈ នៅវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីយុវជនម្នាក់ បានធ្វើអត្តឃាត (ចង.ក)សម្លាប់ខ្លួន នៅខេត្តតាកែវ។

ជនរងគ្រោះឈ្មោះ ណែម សាវី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ (នៅលីវ) ធ្លាប់ប្រើប្រាស់សារធាតុញៀន ថែមទាំងចែកចាយ និងធ្លាប់ជាប់គុកក្នុងខេត្តតាកែវ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ តែងតែត្រូវឪពុកម្ដាយ យកទៅមណ្ឌលកែប្រែ លុះរហូតមកដល់ថ្ងៃកើតហេតុ ឈ្មោះ ណែម សាវី បានយកក្រមា ចង.កក្នុងផ្ទះរបស់ខ្លួន លើជញ្ជាំងមានកម្ពស់ ២ម៉ែត្រ បណ្ដាលឲ្យស្លាប់តែម្ដង។

មូលហេតុ៖ ប្រើសារធាតុញៀនលើសកម្រិត មានជំងឺសរសៃប្រសាទប្រចាំកាយ។

ក្រោយកើតហេតុក្រុមកម្លាំងជំនាញ ចុះដល់ទីតាំង ធ្វើការពិនិត្យកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារចង.កប្រាកដមែន ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់