បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅចំណុចភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានអនុវត្តតាមបញ្ជាព្រះរាជអាជ្ញា នួន.សាន ឲ្យនាំខ្លួនឈ្មោះ ជា.សុហេង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ.សង្កាត់ខាងលើ ត្រូវចោទប្រកាន់ពីបទរំលោភសេពសន្ថវ:ឈ្មោះ ស.ស ភេទស្រី អាយុ១៩ឆ្នាំ រស់នៅឃុំតាប៉ុន ស្រុកសង្កែ (មិនបានសម្រេច)។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១៥៖០០នាទី ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់