ព័ត៌មានជាតិ

Update៖ គួរឲ្យសង្វេគណាស់! ក្មេងប្រុស អាយុជាង ២ខួប​ និងស្ត្រីម្នាក់ ត្រូវដឹកដីបុករះចូលផ្ទះ ស្លាប់យ៉ាងអាណោចអាធម៌

កោះកុង: នៅវេលាម៉ោង ៨ ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកដី១គ្រឿង ធ្វើដំណើរពីជើងទៅត្បូង បានដាច់ហ្វ្រាំងបុករះចូលផ្ទះប្រជាពលរដ្ឋ។

ករណីនេះ បណ្ដាលឲ្យរបួសធ្ងន់ប្រុសម្នាក់ និងស្លាប់២នាក់ (ស្រី១នាក់)។

អ្នកបើករថយន្យបង្កឈ្មោះ អន សុខនី ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរតៃកុងទ្បាន (របួសធ្ងន់)។ ជនរងគ្រោះទី១ឈ្មោះ ស៊ន សុខា ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរមេផ្ទះ និងទី២ឈ្មោះ ចាន់ សេង ភេទប្រុស អាយុ ២ខួបកន្លះ (ស្លាប់)។

ការខូចខាត៖
-ផ្ទះ ៥ខ្នង
-ម៉ូតូ ៤គ្រឿង និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាង ទៅរក្សាទុកនៅប៉ុស្តិ៍ រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់