កណ្តាលៈបុរសម្នាក់ធ្លាប់មានជំងឺតេតាណុសនិងសសៃប្រសាទម្នាក់បានបញ្ចប់ជីវិតដោយធ្វេីអត្តឃាត់ខ្លួនឯងបន្ទាប់ពីហូបស្រាសរួមគ្នាអស់កន្លះលីត្រហេីយត្រូវគេប្រទះឃេីញជេីងផុតពីរនាបផ្ទះស្រែកឆោរឡោបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោ១២និង៣០នាទីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ត្រង់ចំណុចភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះ
ឈ្មោះ វៃ វាន់ ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិ-ឃុំកើតហេតុ មានប្រពន្ធឈ្មោះ ខុន អេន អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិ-ឃុំកើតហេតុ ។
មានកូន ០២នាក់ ប្រុស ០២នាក់។
សមត្ថកិច្ចឲ្យដឹងថាកន្លងមកជនរងគ្រោះមានជំងឺតេតាណុសនិងជំងឺសរសៃប្រសាទនៅវេលាម៉ោង៨ព្រឹកថ្ងៃទី ៣០ខែធ្នូ ឆ្នាំ ជនរងគ្រោះ
និងបុរសម្នាក់ទៀតឈ្មោះ យួន យៀង បានទៅបាចទឹកចាប់ត្រីចំណុចប្រឡាយភ្លោះខាងជើងភូមិរីឯប្រពន្ធជនរងគ្រោះទៅធ្វើការសំណង់បាត់។
លុះដល់វេលាម៉ោង ១១ថ្ងៃដដែល ជនរងគ្រោះ និងឈ្មោះ យួន យៀង បាននាំគ្នាផឹកស្រាស នៅផ្ទះឈ្មោះ ណៃ នីម នៅភូមិឃុំជាមួយគ្នា ពេលផឹកស្រាអស់ចំនួនកន្លះលីត្រ ជនរងគ្រោះបានត្រឡប់មកផ្ទះខ្លួនវិញ។
ដល់វេលាម៉ោង ១២និង៣០ នាទី ថ្ងៃដដែលឈ្មោះ ថុល ចំរើន ភេទ ស្រី បានជិះម៉ូតូតាមផ្លូវ ក៏ប្រទះឃើញជើងរបស់ជនរងគ្រោះផុតពីរនាបផ្ទះ ឃើញដូចនោះឈ្មោះ ថុល ចំរើន បានឈប់ម៉ូតូដើរទៅមើល ស្រាប់តែឃើញជនរងគ្រោះចង.កដោយយកមុងចងភ្ជាប់ជាមួយផ្ទោងដំបូលផ្ទះ ជើងផុត ពីរនាប ០,៥០ម៉ែត្រ ពេលនោះឈ្មោះ ថុល ចំរើន បានស្រែកឆោឡោហៅអ្នកជិតខាងឲ្យជួយជនរងគ្រោះ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក្រោយមករាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បន្ទាប់មក
សមត្ថកិច្ចជំនាញស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសពធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ សាកសពមានស្នាម ជាំកផ្នែកខាងក្រោម ១កន្លែង ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ ក្រោយពេលពិនិត្យរួច បានប្រគល់សាក សពជូន ក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់