ព័ត៌មានជាតិ

ភ្ញាក់ឲ្យព្រើត! ប្រជាពលរដ្ឋ ប្រទះឃើញសពបុរសម្នាក់ លង់ទឹកស្លាប់

តាកែវ: កាលពីវេលាម៉ោង ៤ រសៀលថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៨ មានករណីប្រជាពលរដ្ឋ ប្រទះឃើញមនុស្សលង់ទឹកស្លាប់ នៅចំណុចអាងវត្តខ្នារ ស្ថិតនៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

សពជនរងគ្រោះឈ្មោះ ជិន ថុន ភេទ ប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិ សែនបន ឃុំលាយបូរ ស្រុកត្រាំកក់។

តាមប្រភពពីសាច់ញាតិបងប្អូនជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ បានបាត់ខ្លួនចំនួន ០២ថ្ងៃហើយ
មិនឃើញមកផ្ទះទេ ហើយជនរងគ្រោះ មានជំងឺប្រសៃប្រសាទ និងស្រវឹងខួប។

បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ច ប្រគល់ជូនសាច់ញាតិយក ទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់