ព័ត៌មានជាតិ

រត់ម៉ូតូឌុបសុខៗ បែកគំនិតជួញគ្រឿងញៀន មានអីឃាត់បានទាំងម្ចាស់ និងស្រីស្អាតម្នាក់ទៀត

ភ្នំពេញ: នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី២នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន កាលពីវេលាម៉ោង៣ ទៀបភ្លឺឈានចូលថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០១៨ ត្រង់ចំណុចក្រុមទី៤ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

ជនសង្ស័យទាំងពីរនាក់៖ ទី១.ឈ្មោះ ឈឿន រតនា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូឌុប មានទីលំនៅផ្ទះលេខ ៣១៧ ផ្លូវបេតុងក្រុម១៧ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងទី​២.ឈ្មោះ ជា ដាលីន ភេទស្រីអាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបនៅផ្ទះ មានទីលំនៅស្នាក់នៅផ្ទះជួលផ្លូវបេតុងក្រុមទី១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ខាងលើ បានប្រព្រឹត្តអំពើជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន។

វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៌សថ្លាចំនួន២ កញ្ចប់តូច ទូរស័ព្ទដៃចំនួនពីរគ្រឿង ម៉ាកសាំសុង១គ្រឿង ម៉ាកណូគា១គ្រឿង និងម៉ូតូម៉ាកសង់កូរេ១គ្រឿង។

ក្រោយឃាត់ខ្លួនជំនាញខណ្ឌ និងប៉ុស្តិ៍ សួរចម្លើយ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី៕

មតិយោបល់