ព័ត៌មានជាតិ

តើ ​Google​ និង​ Apple​ អាច​ជួយ​កុំ​ឲ្យ​ Kodak​ បិទ​ទ្វារ​ក្រុម​ហ៊ុន​ទេ​?​

តុលាការបានយល់ព្រមឲ្យក្រុមហ៊ុន Kodak ខ្ចីប្រាក់ចំនួន ៧៩៣លានដុល្លារអាមេរិក និងពន្យាពេលបិទទ្វារក្រុមហ៊ុនមួយនេះ រហូតដល់ដើមឆ្នាំ ២០១៣ ប៉ុន្តែប្រាក់ទាំងនេះ វាមិនគ្រប់គ្រាន់ក្នុងការសងបំណុលនេះទេ។

បើទោះជាយ៉ាងនេះក្ដី ក៏ក្រុមហ៊ុន Kodak បានប្រឹងប្រែងក្នុងការទាក់ទងជាមួយក្រុមហ៊ុនធំៗ ដើម្បីជួបនិយាយពីរឿងលក់ប៉ាតង់ ហើយបើតាមសកម្មភាព Kodak នៅពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមហ៊ុន Kodak បាននឹងកំពុងតែចចារជាមួយនឹងក្រុមហ៊ុន Google និង Apple។

យោងតាមព័ត៌មានជាច្រើនបានចុះផ្សាយថា ការចចាររបស់ក្រុមហ៊ុន Kodak និងក្រុមហ៊ុនធំទាំងពីរខាងលើអាចនឹងទទួលបានលទ្ធផលល្អ ប៉ុន្តែមិនទាន់បានសម្រេច ១០០% ក្នុងការចចារ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Kodak បានទទួលរងនូវវិបត្តដ៏ធ្ងន់ធ្ងរ ហើយប្រឈរមុខក្នុងការបិទក្រុមហ៊ុននោះ នៅពេលនេះគឺត្រូវការប្រាក់មួយចំនួនធំដើម្បីរួចផុតពីគ្រោះភ័យនេះ៕

មតិយោបល់