ព័ត៌មានជាតិ

សមត្ថកិច្ច​ ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីគ្រឿងញៀន មានទាំងសិស្ស និងគ្រូបង្រៀន នៅចំណុចទីស្នាក់ការពន្ធដាខេត្ត

ឧត្តរមានជ័យ: កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុង បានចាត់កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុង សហការជាមួយប៉ុស្តិ៍រដ្ឋបាលសំរោង ដឹកនាំដោយ លោកវរសេនីយ៍ត្រី អ៊ូច ម៉ៅ អធិការរង ទទួលការងារប្រឆាំងគ្រឿងញឿន បានធ្វើការបង្ក្រាបករណីមុខសញ្ញា ជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ចំនួន ២លើក ដែល៖

– លើកទី១ នៅវេលាម៉ោង ១២៖០០នាទី បង្ក្រាបបាននៅចំណុចផ្ទះទុកចោលគ្មានម្ចាស់នៅ ស្ថិតក្នុងភូមិឈូក សង្កាត់-ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឆាំ ស៊ីណាង ហៅ ម៉ៅ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅ ភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត បច្ចុប្បន្នស្នាក់នៅ ភូមិឈូក សង្កាត់-ក្រុងសំរោង ខេត្តឧត្តរមានជ័យ (អ្នកចែកចាយ និងប្រើប្រាស់) ។

វត្ថុតាងដកហូតបាន រួមមាន៖
– ថ្នាំម៉ាទឹកកកចំនួន ១កញ្ចប់ធំ មានតម្លៃ ១០០ដុល្លារ
– ទូរសព្ទដៃ ១ គ្រឿង
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ១សន្លឹក
– បណ្ណបើកបរ ១
– កាបូបប្រាក់ចំនួន ១ និងសម្ភារបម្រើឲ្យការជក់មួយចំនួន។

ចំណែកលើកទី២ នៅវេលាម៉ោង ២៖៤០នាទីរសៀល បន្ទាប់ពីការសួរសម្លើយជនសង្ស័យឈ្មោះ ឆាំ ស៊ីណាង ហៅ ម៉ៅ សមត្ថកិច្ច បានបន្តការស្រាវជ្រាវ ឈានដល់ការបង្ក្រាបបាន នៅចំណុចទីស្នាក់ការពន្ធដាខេត្ត ស្ថិតក្នុងភូមិបុរីរដ្ឋបាល សង្កាត់-ក្រុងសំរោង ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់​​ មានឈ្មោះដូចខាងក្រោម៖
– ទី១ ឈ្មោះ តាំង ត្រា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ ជាងឈើ មានស្រុកកំណើតនៅភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ននៅ ភូមិតាប៉ែន ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ (ចែកចាយ និង ប្រើប្រាស់)។
– ទី២ ឈ្មោះ ថាប់ សំណាង ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ គ្រូបង្រៀន មានទីលំនៅភូមិឈូក សង្កាតសំរោង​ ក្រុងសំរោង ខេត្តឧត្តរមានជ័យ (ប្រើប្រាស់)។
– ទី៣ ឈ្មោះ រស់ ផុង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស មានស្រុកកំណើត នៅភូមិត្រកៀត ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្ននៅ ភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ (ប្រើប្រាស់)។
– និងទី៤ ឈ្មោះ អឿ ពិសី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ ជាងឈើ មានស្រុកកំណើតនៅ ភូមិកោះចាស់ ឃុំព្រៃស្តី ស្រុកកោះធំ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ន ភូមិគោកច្រេស សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ (ប្រើប្រាស់)។

វត្ថុតាងដកហូតបានរួមមាន៖
– ម៉ាទឹកកក ចំនួន ១កញ្ចប់ធំ និង ១កញ្ចប់តូច
– ម៉ូតូ ម៉ាកហុងដាទ្រីម សេ១២៥ ពណ៌ខ្មៅ ចំនួន ២គ្រឿង និងសម្ភារសម្រាប់ជក់ថ្នាំមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់