ព័ត៌មានជាតិ

ស្ត្រីម្នាក់ជិះម៉ូតូលឿន ហោះទៅបុកនឹងដើមឈើធ្លាក់ចូលក្នុងប្រឡាយទឹកស្លាប់យ៉ាងរន្ធត់

សៀមរាប: កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៨និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណ:ដែលជិះម៉ូតូលឿន ហោះទៅបុកនឹងដើមឈើធ្លាក់ចូលក្នុងប្រឡាយទឹក បណ្តាលឲ្យស្លាប់ម្នាក់ ស្ថិតត្រង់ចំណុចផ្លូវក្រវ៉ាត់ក្រុង ភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

សពជនរងគ្រោះឈ្មោះ ស៊ិន ណាវី ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិវត្តបូព៍ សង្កាត់សាលាកម្រើក ក្រុង-ខេត្តសៀមរាប។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់