ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ជាសន្តិសុខឯកជនក្រុមហ៊ុន PHONIX បានដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈពេលដែលជិះម៉ូតូចេញពីកន្លែងធ្វើការ ហើយឆ្លៀតពេលរត់ម៉ូតូឌុប តែបែរជាឌុបចំបុរសម្នាក់ដែលជាចោរ។ ហេតុការណ៍ដ៏រន្ធត់នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ត្រង់ចំណុច ខាងមុខវត្តក្រាំងធ្នង់ តាមបណ្តោយផ្លូវ២០១១ ស្ថិតក្នុងភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ តាមប្រភពពីបុរសម្នាក់សូមមិនបញ្ចេញឈ្មោះដែលស្នាក់នៅជិតកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ គាត់បានលឺសម្លេងពព្រុសពប្រាស់នៅខាងមុខផ្ទះរបស់គាត់។ ដោយមានការសង្ស័យ គាត់ក៏បានចេញទៅមើល…
មតិយោបល់