ព័ត៌មានជាតិ

Update៖ តាំងខ្លួនជាព្រហ្មទណ្ឌក្រសួងមហាផ្ទៃបំភ្លៃសមត្ថកិច្ច ថាមានជនសង្សយ័មួយក្រុមវាយប្លន់យកម៉ូតូមិត្តភក្តិរបស់ខ្លួន!

ភ្នំពេញៈ បុរសម្នាក់តាំងខ្លួនជាព្រហ្មទណ្ឌក្រសួងមហាផ្ទៃបំភ្លៃសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ និងសមត្ថកិច្ចខណ្ឌមានជ័យ ថាមានជនសង្ស័យមួយក្រុមវាយប្លន់យកម៉ូតូមិត្តភក្តិរបស់ខ្លួន ហើយបាននាំប៉ូលិសប៉ុស្តិ៍ចោមចៅទៅឃាត់ខ្លួនជនសង្ស័យម្នាក់ដោយចោទប្រកាន់ថាបានវាយប្លន់យកម៉ូតូSmash V មួយគ្រឿងរបស់មិត្តភក្តិខ្លួន កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវ៣០ម៉ែត្រភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ បានសម្រេច
លុះព្រឹកឡើងឈ្មោះសុខរតនា អាយុ៣៥ឆ្នាំ ដែលដើរតួរជាព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បាននាំឈ្មោះ នូវ នឿន អាយុ៤៧ឆ្នាំ ដើរតួរជាជនរងគ្រោះ បានចុះសហការជាមួយប៉ុស្តិ៍២៤ម៉ោងចោមចៅបានចុះទៅចាប់ឈ្មោះ ទុំ សំណាង អាយុ២៨ឆ្នាំ ដែលត្រូវចោទប្រកាន់ថាជាចោរប្លន់ បានចុះទៅឃាត់ខ្លួនជនសង្ស័យខាងលើនៅវេលាម៉ោង៣ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្ទះឡូត៍ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយពីសមត្ថកិច្ចប៉ុស្តិ៍២៤ម៉ោងចោមចៅ បានសហការឃាត់ខ្លួនឈ្មោះ ទុំ សំណាង រួចមក
ជនសង្ស័យទាំង២នាក់ បានដឹកឈ្មោះ ទុំ សំណាង មកកាន់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ដោយអះអាងថា ខ្លួនជាព្រហ្មទណ្ឌក្រសួងមហាផ្ទៃ មិនព្រមប្រគល់ជនសង្ស័យឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យនោះទេ ដោយប្រាប់លោក ម៉ៅ សាវឿន មេប៉ុស្តិ៍ស្ទឹងមានជ័យ ថាគេនាំជនសង្សយ័ទៅកាន់ក្រសួងមហាផ្ទៃ
ហើយបានចងខ្សែរឹតឈ្មោះ ទុំ សំណាង ដឹកតាមម៉ូតូសេ១២៥ ពណ៌ខ្មៅមួយគ្រឿង អត់ស្លាកលេខ រហូតដល់ចំណុចមុខប៉ុស្តលេខ៣ចាស់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ធ្វើឲ្យមានការភ្ញាក់ផ្អើល ទើបអាវុធហត្ថដែលឈរជើងនៅទីនោះបានឃាត់ឲ្យឈប់ធ្វើការសាកសួរ ហើយក៏បានបញ្ជូនជនសង្សយ័ទាំង៣នាក់មកកាន់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យវិញ។

លុះបញ្ជូនមកដល់ប៉ុស្តិ៍ស្ទឹងមានជ័យធ្វើការសាកសួរ ទើបបែកធ្លាយថាជាករណីឲ្យម៉ូតូខ្ចីយកទៅទិញគ្រឿងញៀនជក់ជាមួយគ្នា មិនមែនជាករណីវាយប្លន់នោះទេ។

បច្ចុប្បន្នជនសង្សយ័ទាំង៣នាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់