ភ្នំពេញៈ ដើម្បីពង្រឹងលើសន្តិសុខ សុវត្តិភាព បម្រើជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសង្គម ក្រុមជនសង្ស័យដែលធ្លាប់បង្កអសន្តិសុខ លួច ឆក់ ទ្រព្យសម្បត្តិ ក្នុងមូលដ្ឋាន តាមដងផ្លូវសាធារណៈ ក្នុងភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានកម្លាំងជំនាញ ប៉ុស្តិ៍រដ្ឋបាល បង្ក្រាបចាប់ខ្លួនបានជាបន្តបន្ទាប់ ជាក់ស្តែងក្នុងរយៈពេល២ថ្ងៃនេះ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបចាប់ខ្លួនជនសង្ស័យសកម្មឆក់និងបក្ខពួក បានជាបន្តបន្ទាប់ រហូតមកដល់ព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ បន្តស្រាវជ្រាវ តាមចាប់ខ្លួនបក្ខពួកជនសង្ស័យបានម្នាក់ទៀតហើយ កំពុងសង្ងំលាក់ខ្លួននៅក្នុងបន្ទប់ជួលលេខ៦ ជាន់លើ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ក្រោយពីក្រសោបបាន៨នាក់ កាលពីម្សិលមិញ ។
នគរបាល បានឲ្យដឹងថា កម្លាំងទាំងជំនាញ ប៉ុស្តិ៍រដ្ឋបាល ក្រោមបញ្ជារបស់លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ ជម្រុញ ដាស់តឿន កម្លាំងឲ្យយកចិត្តទុកដាក់ ដើម្បីបម្រើជូនប្រជាពលរដ្ឋ រស់នៅប្រកបដោយ សន្តិសុខប្រសើរ សុវត្តិភាព ភូមិ សង្កាត់ ទើបកម្លាំងជំនាញ កម្លាំងប៉ុស្តិ៍រដ្ឋបាល បើកប្រតិបត្តិការស្រាវជ្រាវតាមចាប់ឃាត់ខ្លួន ក្រុមដៃរហ័ស ខាងឆក់ បានជាបន្តបន្ទាប់ រយះពេល២ថ្ងៃ ក្របួចបាន ជនដៃដល់និងបក្ខពួកបានចំនួន៩នាក់ហើយ ។
នគរបាលបន្តទៀតថា កម្លាំងនៅតែបនតធ្វើការស្រាវជ្រាវ ស្វែងតាមចាប់ខ្លួនបក្ខពួក បន្ថែមទៀតនៅសេសសល់ ដែលកន្លងមកក្រុមទាំងនេះ តែងតែអុកឡុក ធ្វើសកម្មភាពបទល្មើស បង្កអសន្តិសុខ ហើយសមត្ថកិច្ចក៏តាមបង្ក្រាបចាប់ខ្លួនបានជាបន្តបន្ទាប់ដែរ៕
មតិយោបល់