ព័ត៌មានជាតិ

ជិះម៉ូតូមកពីទិញថ្នាំញៀន សមត្ថកិច្ចក្របួចជាប់​

ភ្នំពេញៈ បុរសជនជាតិវៀតណាមម្នាក់ ត្រូវកម្លាំងនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួន រួមនឹងថ្នាំញៀនមួយកញ្ចប់ ខណៈរូបគេទើបតែជិះម៉ូតូមកពីទិញថ្នាំញៀនយកទៅប្រើប្រាស់ ។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៦ នៅចំណុចខាងមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើមចាន់ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងម៉ាន់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិអូអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ធ្វើការដើរល្បាតនៅក្នុងភូមិសាស្ត្ររបស់ខ្លួនដូចសព្វមួយដង លុះ​ដល់ចំណុចខាងលើ ក៏បានប្រទះឃើញជនសង្ស័យ​កំពុងជិះម៉ូតូម៉ា អេកាណូ ពណ៌ក្រហម គ្មានស្លាកលេខ មួយគ្រឿង ដោយមានការសង្ស័យ ក៏ហៅសួរនាំ និងធ្វើការឆែកឆេក៏ប្រទះឃើញថ្នាំញៀន១កញ្ចប់តូច លាក់ទុកក្នុងហោប៉ៅខោ ក៏ធ្វើការឃាត់ខ្លួនតែម្តង។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនមកធ្វើការសាកសួរបន្ថែម និងកសាងសំណុំរឿង ដើម្បីបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ការទៅតាមផ្លូវច្បាប់៕

មតិយោបល់