ព័ត៌មានជាតិ

មុខសញ្ញា​ក្រុម​ឆបោក​ប្រាក់ តាមរបៀបខ្ចីប្រាក់រយៈពេលខ្លី ហើយយកទៅបង់ប្រាក់​ផ្ដាច់​នៅតាមធនាគារឬគ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ​ឯកជន ដោយសន្យាសងម្ចាស់បំណុលវិញឆាប់​និងផ្ដល់ការប្រាក់ខ្ពស់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

កំពង់​ស្ពឺៈ​ កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កម្រិ​ត​ធ្ងន់​ ផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរ​បាលខេត្ដកំពង់ស្ពឺ​ បានបើកប្រតិបត្ដិការ​ស៊ើប​អង្កេត​ស្រាវជ្រាវ​តាមបណ្ដឹងរបស់ជនរងគ្រោះ​ និងបានធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យពាក់ព័​ន្ធចំនួន​២​នាក់​ ៖
១.ឈ្មោះ​ ម៉ា​ រ័ត្ន​មុន្នី​ ភេទស្រី​ អាយុ​៣៧ឆ្នាំ​ រស់​នៅ​ផ្ទះ​លេខ​៨៤E1​ ផ្លូវ​លេខ​១៤១​ ក្រុម​ទី៦​ សង្កាត់​បឹងព្រលិត​ ខណ្ឌ៧មករា​ រាជធានី​ភ្នំពេញ​ ដើរតួរ​ជាអ្នកខ្ចីប្រាក់​ (កូនបំណុល​)​
២.ឈ្មោះ​ ស៊ុន​ សុភា​ ភេទប្រុស​ អាយុ​២៩ឆ្នាំ​ រស់​នៅ​ភូមិ​អណ្ដូង​ ឃុំត្រពាំ​ងគង​ ស្រុក​សំរោង​ទង​ខេ​ ត្ត​កំពង់​ស្ពឺ​ ដើរតួរ​ជាអ្នកសម្របសម្រួលលើការរក​អ្នកមានប្រាក់​(ជំនួយការ​ផ្នែក​ច្បាប់​ និងធានាផ្នែកហិរញ្ញវត្ថុ​)​ ចំណែក​បក្ខពួក​មួយចំ​នួន​ទៀត​បានគេ​ចខ្លួន​ ។

សូមបញ្ជាក់ថា រឿងរ៉ាវ​ដំបូង​នោះគឺក្រុមគេដើរតួស្វែងរកអ្នកមាន​ប្រាក់​ និងប្រកបមុខរបររកស៊ីចងការប្រាក់​ បន្ទាប់មកផ្ដល់លេខទូរសព្ទឲ្យទៅអ្នកផ្សេងបក្ខពួក​ច​ង់ខ្ចីប្រាក់​ ទូរសព្ទ​ប្រាប់​ថាមានគេចង់ខ្ចីប្រាក់បង់​ផ្ដាច់នៅតាមធនាគារឯកជន​ ដើម្បីសុំខ្ចីបន្ដទៀត​ដោយ​គេខ្ចីរយៈពេលខ្លីនិងផ្ដល់ការប្រាក់ខ្ពស់​។

បន្ទាប់​ពីទំនាក់ទំនង​រួចគឺគេបាននាំមនុស្សម្នាក់ដើរ​តួជាអ្នកផ្នែកជំនួយការធនាគារដើម្បីសួរនាំថា តើប្រាក់ដែលត្រូវផ្ដល់មកវិញបានលឿនទេ​ ប៉ុន្មា​នថៃ្ងដែរ​ ពេលនោះ​ក្រុម​គេដែលបានរៀបចំរួចជា​ស្រេច​ បានឆ្លើយថាមិនយូរទេឆាប់ៗ​ ២​ឫ​៣​ថៃ្ង​បានហើយ។បន្ទាប់​ពីបានប្រាក់ពីម្ចាស់បំណុ​ល​រួចគឺគេបានណាត់ថានៅពេលខាងធនាគារហៅ​គឺគេនិងនាំម្ចាស់បំណុលទៅបើកប្រាក់ផ្ទាល់តែ​ម្ដងកុំឲ្យពិបាកយកមកសងដល់ផ្ទះ​ ប៉ុន្តែ​នៅ​ពេល​ដល់ថៃ្ងណាត់គឺគេបាននាំម្ចាស់បំណុល​ទៅ​មែន​ ដល់ធនាគារ​ តែពួកគេប្រើល្បិចមួយទៀតគឺភ្លេចយកអត្ដសញ្ញាណប័ណ្ណពេលនោះ​ឈ្មោះ​ ម៉ា​ រ័ត្ន​មុន្នី​ បានមកយកឯកសារនៅផ្ទះ​ រួច​ក៏គេ​ចខ្លួនរហូត(រឿងចម្លែកបំផុតគឺម្ចាស់បំណុល​មុនឲ្យប្រាក់ខ្ចីគឺចង់មើលឯកសារដែលកូន​បំណុល​ជំពា​ក់​ខាងធនា​គារមួយណា​ ហើយលុយ​ដែលនៅ​ស​ល់មានប៉ុន្មានជាក់ស្ដែង​ តែឯកសារ​ដែលគេយ​ក​មកបង្ហាញនោះគឺជាឯកសារក្លែង​ទាំ​ងអស់ដែលរៀបចំដោយឈ្មោះស៊ុន​ សុភា​ តែ​ម្ដង​)។

តាមការបញ្ជាក់ពីលោក​វរសេនីយ៍ឯក​ សម​ សាក់​ នាយ​កា​រិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ថាក្រុមនេះ​នៅមានបក្ខពួកមួយចំនួនទៀត​ ដែលខាងជំនាញ​កំពុង​តែបន្ដនីតិវិធីស្រាវជ្រាវដើម្បីធ្វើការឃាត់ខ្លួ​នយកមកកាន់ស្នងការដ្ឋាននគរបាលខេត្ដ។

ជាការសំណូមពររបស់ជំនាញ​ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានមុខរបររកស៊ីចងការប្រាក់លក្ខណៈឯកជន​ សូមមេត្ដាពិនិត្យមើលមនុស្ស​និងឯកសារឲ្យបានជាក់លាក់មុននិងផ្ដល់ប្រាក់ជូនព្រោះបច្ចប្បន្នក្រុមនេះមានបណ្ដាញនិង​មេខ្លោង​ជាអ្នកមានអំណាចខ្លាំងនៅពីក្រោយខ្នង​ពិសេសករណីមានគេឃាត់ខ្លួនឬចាប់គឺពួកគេមិន​ព្រមឆ្លើយដាក់មេខ្លោងជាដាច់ខាត​ និយាយ​រួម​ខ្លាំងជាងមេចោរប្លន់ទៅទៀត ដោយពួកគេត្រូវបានមេខ្លោងបញ្ចេះថាជារឿងកិច្ចសន្យាមិនមែន​រឿងព្រហ្មទណ្ឌនោះទេ​ ទោសមិនជាប់ពន្ធនាគារ​គេ​ត្រឹម​តែ​សងប្រាក់ទៅដើមបណ្ដឹងវិញតាម​លទ្ធ​ភាពតែប៉ុណ្ណោះ​ ចំណុចនេះហើយដែល​គេចាញ់បោកការញុះញង់និងធានាពីមរបស់គេ៕

មតិយោបល់