បន្ទាយមានជ័យៈ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីអគ្គិភ័យ នៅចំណុចភោជនីយដ្ឋានកុងទ័រនឺម្ដុំដីស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមការបំភ្លឺពីឈ្មោះ ហេង ស្រ៊េង ភេទប្រុស អាយុ៤០ឆ្នាំ អ្នកគ្រប់គ្រងទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មូលហេតុ បង្កទ្បើងដោយសារផ្ទុះសេខ្សែភ្លើង។
សម្ភារៈខូចខាត៖ ឆេះបន្ទប់ចំនួន០១ មានទំហំ០៣ម៉ែត្រ×០៥ម៉ែត្រ។
ករណីនេះ មានការអន្តរាគមន៍ពីកម្លាំងនគរបាលក្រុង និងកម្លាំងអាវុធហត្ថចំនួន ៣០នាក់ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៤គ្រឿង ដោយរលត់ទាំងស្រុងនៅវេលាម៉ោង០៩ និង០០នាទីព្រឹកថ្ងៃខែឆ្នាំដដែល៕
មតិយោបល់