កោះកុងៈ កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កឡើងដោយខ្លួនឯង បើកបុកបង្គោលសុវត្ថិភាព បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសម្នាក់ នៅលើផ្លូវលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រ៣៣-៣៤ ភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។
ជនរងគ្រោះមានឈ្មោះ ណៃ ឈឹង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស ទីលំនៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើររងរបួសស្រាល ជិះម៉ូតូម៉ាក ឌ្រីមសង់ សេ១២៥ ឆ្នាំ២០១៨ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1O-8875។
មូលហេតុ បើកបរល្បឿនលឿននៅចំណុចផ្លូវកោង។
ក្រោយពេលកើតហេតុ ភ្លាមៗបងប្អូនជនរងគ្រោះ បានយកជនរងគ្រោះ និងម៉ូតូ មកលំនៅដ្ឋានជនរងគ្រោះ មុនកម្លាំងជំនាញ និងប៉ុស្តិ៍រដ្ឋបាលទៅដល់៕
មតិយោបល់