Post News Media ព័ត៌មានជាតិ រថយន្តហ៊ីយ៉ាន...

រថយន្តហ៊ីយ៉ាន់ដាយ បើកបុកម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសម្នាក់នៅនឹងកន្លែង!

ព្រះសីហនុ: កាលពី​ព្រឹក​ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែង នៅចន្លោះគីឡូម៉ែតលេខ​១១៩-១២០ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

​រថយន្តបង្ក​​ម៉ាក ហ៊ី​យាន់ដាយ ក្បាលត្រួយចេក សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ​3C-​6214 ស្លាកលេខរ៉ឺម៉ក​ព្រះសីហនុ4A-1194
បើកបរក្នុងទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ បានបុកម៉ូតូ១គ្រឿងម៉ាក សេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1E-9654 ជិះដោយឈ្មោះ វន់ រុន ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិលេខ២ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល
បើកបរទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យស្លាប់​នៅនឹងកន្លែង។

បច្ចុប្បន្នរថយន្តនិងម៉ូតូ ត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននរគបាលស្រុកកំពង់សីលា ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់៕