ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! ករណីមនុស្សធ្លាក់ពីលើយន្តហោះស្លាប់..​នៅព្រលានយន្តហោះខេត្តសៀមរាប

សៀមរាបៈ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ​ស្នងការរងខេត្តសៀមរាប ទទួលផែនព្រហ្មទណ្ឌ បានប្រាប់Post Newsថា នៅវេលាម៉ោង១២និង០០នាទី ថ្ងៃទី៣១ ខែធ្នូ ​ឆ្នាំ២០១៨​ ​មានករណីមនុស្សស្លាប់នៅព្រលានយន្តហោះខេត្តសៀមរាប​។

បន្ទាប់ពីស្លាប់សាកសពត្រូវបានដឹកតម្កល់ទុកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​ ដោយសាកសពសមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណឡើយ​។

លុះដល់ម៉ោង១៤និង៣០នាទីថ្ងៃដដែល កម្លាំងសមត្ថកិច្ច​សហការជាមួយកម្លាំងបច្ចេកទេស និងមានការចូលរួមពីអ្នកគ្រប់គ្រងព្រលានយន្តហោះ​ ចុះសាកសួរសាក្សី​ ពិនិត្យកន្លែងកើតហេតុ​ និងធ្វើការពិនិត្យទៅលើកាំមេរ៉ាសុវត្ថិភាព​។

ជាក់ស្តែងតាមការពិនិត្យលើកាំមេរ៉ា​ គឺ​ នៅវេលាម៉ោង៥និង០៣នាទីព្រឹក ថ្ងៃទី៣១​ខែឆ្នាំដដែល ឃើញសកម្មភាពមនុស្សម្នាក់បានដើរទៅរកយន្តហោះស្កាយ​។
បន្ទាប់មកបន្តដើរទៅJCហើយបន្តទៅយន្តហោះ​ កើតហេតុ​ ឡានម៉ី ដោយមនុស្សម្នាក់នោះ​ បានដើរទៅដេកនៅក្នុងកន្លែងកង់របស់យន្តហោះ​ លុះដល់ម៉ោង១០និង២០នាទី​ យន្តហោះបានធ្វើការហោះហើរ​ ដោយមិនបានដឹងថាមានមនុស្សចូលទៅសម្ងំក្នុងកង់យន្តហោះឡើយ។

តាមការបំភ្លឺសាក្សីឈ្មោះ​ លឿម​ រុំ​ ភេទប្រុស​ បានអោយដឹងថា​ នៅវេលាម៉ោងប្រហែល១០និង២០នាទីថ្ងៃទី៣១​ ខែធ្នូ ឆ្នាំ២០១៨​ ពេលខ្លួនកំពុងធ្វើការក៏បានឃើញយន្តហោះដែលកំពុងតែហោះហើរ​ បានកម្ពស់ប្រហែល៣០ម៉ែត្រ​ ស្រាប់តែឃើញមានមនុស្សម្នាក់ធ្លាក់ពីកង់យន្តហោះដែលមានចម្ងាយពីខ្លួនប្រហែល២០០ម៉ែត្រ​ ។

តាមការពនិត្យរបស់ជំនាញបច្ចេកទេស​ សាកសពស្លាប់មានសភាព​ បាក់ដៃជើងរយះជើងភ្លៅ​​។

បច្ចុប្បន្ន សាកសព ​សមត្ថកិច្ចនៅមិនទាន់កំណត់អត្តសញ្ញាណបាននោះទេ៕

មតិយោបល់