ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួចម៉ូតូ

ភ្នំពេញ: នៅថ្ងៃទី២៧ និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញរបស់ការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចម៉ូតូ ចំណុចមុខផ្ទះលេខ២៨ ផ្លូវលេខ៥៩០ ក្រុម៤៨ ភូមិ១៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ប្រហែល ៧និង៤៣នាទី និងចាប់យកភស្តុតាងម៉ូតូរបស់ជនរងគ្រោះ បញ្ជូនមកការិយាល័យ ដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធីមាន៖
១-ឈ្មោះ សៅ វាសនា ភេទ ប្រុស អាយុ ៣៣ ឆ្នាំជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ឃាត់ខ្លួននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១០និង៤៨នាទី នៅចំណុចផ្លូវរថភ្លើង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
២-ឈ្មោះ ហេង សាវុធ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៨ស្ទួន ផ្លូវលេខ៥៩០ ភូមិ១៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ឃាត់ខ្លួនថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ១២ និង ០០ នាទី នៅចំណុចមុខផ្ទះលេខ២៨ស្ទួន ផ្លូវលេខ៥៩០ ភូមិ១៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ភស្តុតាងចាប់យក៖
-ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ លេខតួ លេខម៉ាស៊ីន៩៥៣ ០៣៤៧ ពាក់ស្លាកលេខ ភ្នំពេញ 1FQ-2221

ជនរងគ្រោះឈ្មោះ គាន ភារុន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួលលេខ២៨ ផ្លូវលេខ៥៩០ ក្រុម៤៨ ភូមិ១៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់