ព័ត៌មានជាតិ

ដឹងឬធ្វើមិនដឹង! ប្រជាពលរដ្ឋសូមណូមដល់លោកអធិការខណ្ឌចំការមន មេត្តាជួយចាត់វិធានការចំពោះរថយន្តធុនធំកងដឹកជញ្ជូនទាំងនេះផង!!!

ភ្នំពេញ: ប្រជាពលរដ្ឋសូមណូមពរដល់លោកអធិការខណ្ឌចម្ការមន មេត្តាជួយចាត់កម្លាំងឲ្យចុះមកធ្វើការរៀបចំសណ្តាប់ធ្នាប់នៅចំណុចផ្លូវលេខ៣៧៤ ផ្លូវ៣៨៨ ជាពិសេសគឺនៅម្តុំស្តុបទូតចិនតែម្តង ដែលភាគច្រើនសម្បូរទៅដោយរថយន្តធុនធំប្រភេទកងដឹកជញ្ជូនជាច្រើនគ្រឿង ដែលមានឃ្លាំងស្តុកអីវ៉ាន់នៅម្តុំនោះ បានឈប់ចតរថយន្តអមសងខាងផ្លូវ ស្ទើរតែបិទផ្លូវអស់ទាំងស្រុង បង្កជាការកកស្ទះចរាចរណ៍តាមផ្លូវផងដែរ។ ម្យ៉ាងទៀតឲ្យតែនៅពេលរសៀល គេឃើញរថយន្តកងដឹកជញ្ជូនទាំងនេះ បានបន្តដំណើរបើកឆ្លងកាត់ស្តុបទូតចិនជាញឹកញាប់ទៀតផង ចំណែកទីតាំងដែលសម្បូរទៅដោយរថយន្តទាំងនេះ គឺស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ជាក់ស្តែងនៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ នេះ គេឃើញរថយន្តធុនធំរបស់កងដឹកជញ្ជូនបានបើកទាក់ខ្សែភ្លើងដាច់ធ្លាក់យ៉ាងរប៉ាត់រប៉ាយពេញផ្លូវផងដែរ។ ដូច្នេះពួកគាត់ជាប្រជាពលរដ្ឋសូមណូមពរដល់លោកអធិការខណ្ឌចម្ការមន មេត្តាជួយចាត់វិធានការផង៕

មតិយោបល់