ព័ត៌មានជាតិ

Update៖ ​ចាប់បានជនជាតិចិន៣នាក់បន្ថែមទៀត ពាក់ព័ន្ធករណីមនុស្សឃាតដោយចេតនា នៅក្រុងព្រះសីហនុ!

ព្រះសីហនុៈ កាល​ពីវេលាម៉ោង​៥និង៣០នាទីទៀបភ្លឺ​ ​ថ្ងៃទី​០២ ខែមករា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ច ធ្វើការចាប់ខ្លួនជនសង្សយ័ជនជាតិចិន៣នាក់បន្ថែមទៀតដែលជាបក្ខពួកប្រព្រឹត្តអំពើមនុស្សឃាតដោយចេតនា​ ​មិនបានសម្រេច កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៧និង ៥០នាទីយប់ នៅ​ក្រុមទី០៦ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។

​ជនរងគ្រោះឈ្មោះ LIN YONGFEI ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន មុខរបរ វិស្វករ មានទីលំនៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រងរបួសមានស្នាមជាំនៅកញ្ចឹងក​។ ចំណែកជនសង្ស័យឈ្មោះ ZHANG HONG ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ EE៧២៨៥៨០៧ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។ និងបក្ខពួកដែល​សមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់ មាន​ឈ្មោះ ទី១​ឈ្មោះ CHEN BING ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ EE៧២៨៥៨០៣ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ​(​សហចារី​)​។ ទី​២​ឈ្មោះ ZHAO QINGSONG ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ ED០៤៣០១២៧ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ( ជនដៃដល់កាន់កាំភ្លើងភ្ជង់គំរាមជនរងគ្រោះ )​។ និងទី​៣​ឈ្មោះ ZUO GUO XING ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ EE៧២៩៩៩៩០ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ( សហចារី )​។

វត្ថុតាងចាប់យកបាន​៖​ កាំភ្លើងខ្លី​១ដើម ម៉ាក RUGER SR9c លេខឈូសចោល មានបង់​១ និងគ្រាប់ ៤គ្រាប់ ( ឧបករណ៍ប្រព្រឹត្តិបទល្មើស )កូនកាំបិតស្នៀត១ដើម និងស្រោមដៃ១គូ។

ចំពោះករណីនេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់​៕​

មតិយោបល់