ព័ត៌មានជាតិ

ថ្មីទៀតហើយសូមជួយShare! សមត្ថកិច្ចរកឃើញ ទឹកក្រូចFunta និងភេសជ្ជៈស្ទីង ខូចគុណភាពដាក់លក់លើទីផ្សារ

ស្វាយរៀងៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យផលិតផលទំនិញ ចំនួន៩ តូប នៅផ្សារវាលយន្ត ខេត្តស្វាយរៀង ដោយមន្ត្រីជំនាញបានដកហូតយកគំរូ ចំនួន៩ គំរូ មកធ្វើតេស្តបឋមមានដូចជា៖ មឹក បង្គា ណែម បង្អែម សរសៃគុយទាវ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាពមួយចំនួនដូចជា ទឹកក្រូចម៉ាកហ្វាន់តា ចំនួន ៣ ដប, ទឹកក្រូចម៉ាកស្ទីង ចំនួន ១៧ កំប៉ុង។ បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ ដើម្បីយកមកកម្ទេចចោលភ្លាមៗផងដែរ។

ឆ្លៀតក្នុងឱកាសនោះ មន្រ្តីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់