ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូធំ បោះពួយលឿនពេកទៅបុកគល់ឈើ ផ្លោងមនុស្សធ្លាក់ពីលើម៉ូតូបែកក្បាលស្លាប់មួយរំពេច

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើងដោយបុរសម្នាក់ ជិះម៉ូតូធំ ម៉ាក​ Honda CB ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​ 1GZ-0048 តាមបណ្តោយផ្លូវលេខ២៩៤ ពីកើតទៅលិចក្នុងល្បឿនលឿន បានបុកផ្ទប់គល់ឈើ ផ្លោងមនុស្សធ្លាក់ពីលើម៉ូតូបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងនៅម៉ោង ១និង៣០នាទីយប់ឈានចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ផ្លូវ២៩៤ មុខក្រុមហ៊ុនច្បាប់អាជីវកម្មកម្ពុជា Bun & Associates ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចម្ការមន​ រាជធានីភ្នំពេញ​។

ជនរងគ្រោះដែលស្លាប់ខាងលើមានឈ្មោះ លី ចានី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅផ្ទះលេខ៤២១បេអឺអូ​ ផ្លូវ១២៨​ ភូមិ៨ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យវាស់វែងហើយប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់