ព័ត៌មានជាតិ

ទៅច្រូតស្មៅគោ ស្រាប់តែប្រទះឃើញស្លាប់នៅភ្លឺស្រែ

តាកែវ: បុរសម្នាក់ទៅច្រូតស្មៅគោ នៅខាងត្បូងភូមិ ស្រាប់តែត្រូវបានគេប្រទះឃើញដួលស្លាប់នៅភ្លឺស្រែ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលា៣រសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ក្នុងភូមដើមចាន់ ឃុំរេមញ ស្រុកកោះអណ្តែត ខេត្តតាកែវ។

ប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅច្រូតស្មៅគោ នៅខាងត្បូងភូមិដួលបានដួលស្លាប់នៅភ្លឺស្រែ។

សពមានឈ្មោះ កប មិន ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ។
ចំពោះករណីនេះ ក្រុមគ្រួសារមិនបានប្ដឹងតវាទេ ព្រោះគាត់ស្លាប៎ដោយខ្លួលឯង៕

មតិយោបល់