ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តស៊េរីទំនើបមួយគ្រឿង បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង ទៅបុកម៉ូតូ និងតូបលក់ងៀវ បណ្ដាលឲ្យរងការខូចខាត កាលពីវេលា ម៉ោង១០ និង៣៥នាទីយប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ផ្លូវ២៧១កែង និងផ្លូវព្រះមុនីវង្ស សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្តមួយគ្រឿង អូរឌី QS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-8186 បើកដោយបុរសម្នាក់ ស្រវឹងជោក ធ្វើដំណើរ តាមបណ្តោយផ្លូវ២៧១ ទិសដៅពីលិចទៅកើត សង្ស័យងោកមួយភាំងៗក្នុងរថយន្ត ទើបបណ្ដាលឲ្យកើតឧប្បត្តិហេតុនេះទ្បើង។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងកើតហេតុ ដោយឲ្យភាគីពាក់ព័ន្ធធ្វើការសម្របសម្រួលគ្នា ដោយខាងរថយន្តបង្ក ព្រមចេញសងថ្លៃខូចខាតសរុបជាទឹកប្រាក់ ១,២០០ដុល្លារ ដើម្បីបញ្ចប់រឿង៕
មតិយោបល់