ព័ត៌មានជាតិ

សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​ឯកសារ​ស្តីពី​ប្រវត្តិ​ខេត្តស្វាយរៀង​

​ខេត្ត​ស្វាយរៀង​៖​លោក​ឧកញ៉ា ម៉ែន វិបុល អភិ​បា​រង​ខេត្ត​ស្វាយរៀង​និង​ជា​ប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​ចងក្រង​ប្រវត្តិ​ខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ខែ​កញ្ញា​ឆ្នាំ​២០១៤​នេះ​បាន​អញ្ចើញ​ជាអធិបតី​នៅក្នុង​អង្គ​សិក្ខា
សាលា​ពិគ្រោះ​យោបល់​លើ​ឯកសារ​ស្តីពី​ប្រវត្តិ​ខេត្តស្វាយរៀង​។​ពិធី​នេះ​បាន​រៀបចំ​ឡើង​នា​សាលប្រជុំ​របស់​សាលាខេត្ត​ស្វាយរៀង​ព្រមទាំង​មានការ​អញ្ចើញ​ចូលរួម​ផង​ដែ​រពីសំ​ណាក់​អស់លោក​.​លោកស្រី​.​ជា​អភិបាល​.​អភិបាលរង​.​ក្រុង​.​ស្រុក​.​មន្ទីរ​.​ស្ថាប័ន នានា​ដែល​មាន​ការពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​លោក ចិន សុធា​ន នាយករង​រដ្ឋបាល​សាលាខេត្ត​ស្វាយរៀង​បានឲ្យដឹងថា​៖​ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃ​ទី​៥​ខែ​វិច្ឆា​ឆ្នាំ​២០១២​ដើម្បី​ឲ្យ​រាជធានី​ខេត្ត​រៀបចំ​ចងក្រង​ប្រវត្តិ​រឿងរ៉ាវ​ទាក់ទង​និង​ការរៀបចំ​រាជធានី ខេត្ត ដើម្បី​ទុកជា​ឯកសារ​និង​មរតក​ទៅ​ថ្ងៃក្រោយ​។​ស្រប​តាម​ខ្លឹមសារ​នៃ​ការនែនាំ​នេះ​ក្រុមការងារ​ស្រាវជ្រាវ​ចងក្រង​ប្រវត្តិ​ខេត្ត​ស្វាយរៀង​និង​ដោយ​មាន​ការយកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​ខេត្ត​បច្ចុប្បន្ន​បានប្រគល់​កិច្ចការ​នេះឲ្យក្រុមការងា​ររៀប​ចំ​សិក្សា​ស្រាវជ្រាវ​ចងក្រង​ទុក​នូវ​ប្រវត្តិ​និង​ព្រឹត្តការណ៍​នានា​ដែល​បាន​កើតឡើង​នា​អតីតកាល​និង​បច្ចុប្បន្ន​។​លោក​ឧកញ៉ា មែន វិបុល អភិបាលរង​ខេត្ត​ស្វាយរៀង​បាន​មានប្រសាសន៍​ឲ្យដឹងថា​៖​ស្នាដៃ​នេះ​ពិតជា​មាន​សារៈប្រយោជន៍​សម្រាប់​អ្នកសិក្សា​ក៍​ដូចជា​អ្នក​ទេសចរណ៍​ដែល​ចង់​ដឹង​អំពី​ប្រវត្តិ​អតីតកាល​របស់​ខេត្ត​និង​ទុកជា​ឯកសារ​នេះ​ហើយ​ទៅ​ថ្ងៃ​ខាង​មុខ​ដែរ​នា​ពេល​កន្លងមក​ដោយ​ខ្វះ​ការ​ចងក្រង​និង​ស្រាវជ្រាវ​ទុកជា​ឯកសារ​នេះ​ហើយ​ទើប​ប្រវត្តិ​និង​មរតក​ក៏​មួយ​ចំនួយ​របស់​ខេត្ត​ស្វាយរៀង​ពី​អតីតកាល​ត្រូវបាន​បាត់បង់​និង​កប់​ជ្រៅ​ទៅ​ក្នុង​អតីតកាល​។​ហេតុនេះ​ហើយ​ជៀសវាង​ការបាត់បង់​បន្តទៀត​ក្រុម​ការងារ​បាន​ខិតខំ​ស្រាវជ្រាវ​បាន​ប្រមូល​ឯកសារ​ពី​គ្រប់ទិសទី​និង​ចាស់ព្រឹទ្ធាចារ្យ​បញ្ញវ័ន្ត​ចាស់ៗ​មួយចំនួន​ដើម្បី​ចងក្រង​ជា​ឯកសារ​ហើយ​កិច្ចការ​នេះ​ក្រុមការងារ​បានរៀបចំ​ជា​៤​ផ្នែក​គឺ​ផ្នែក​ទី​១​អំពី​សាវតា​ខេត្ត​.​ទី​២​អំពី​រៀបចំ​និង​ការបង្កើត​ក្រុង​.​ស្រុក​.​ទី​៣​អំពី​ការរៀបចំ​និង​ការបង្កើត​ក្រុង​ស្រុក​និង​៤​អំពី​ការរៀបចំ​បង្កើត​ឃុំ​.​សង្កាត់​។​រហូតមកដល់​ពេលនេះ​ក្រុម​ការងារ​បាន​រៀបចំ​បាន​បី​ផ្នែក​រួច​ហើយ​ដោយឡែក​ផ្នឌក​៤​មិនទាន់​បាន​រៀបចំ​នៅឡើយ​ទេ​ព្រោះ​កិច្ចការ​នេះ​មិនអាច​ចងក្រង​រហូត​ដល់​ឃុំ​សង្កាត់​ក្នុង​ពេល​តែ​មួយ​បាន​ឡើយ​។​រហូត​នេះហើយ​ផ្នែក​ទី​៤​យើង​និង​រៀបចំ​ចងក្រង​នៅ​ឆ្នាំ​បន្ទាប់​៕​
2014-09-16_193544

មតិយោបល់