ភ្នំពេញៈ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត BMW និងរថយន្ត ALPHARD បណ្តាលឲ្យរថយន្ត ALPHARD បែកស្តុបផ្នែកខាងមុខ បើកបរដោយជនជាតិចិន។ ចំណែករថយន្តBMW ខូចខាតទ្វារផ្នែកខាងមុខ រហូតប្រកែកយកត្រូវរៀងខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅវាស់វែង។
ហេតុការណ៍នេះកើតឡើងនៅ៩និង៣០នាទីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ទល់មុខហាងគុយទាវ ហេង ជឿន តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកBMW ពណ៌ទឹកប្រាក់ ដែលមានស្លាកលេខ ភ្នំពេញ 2AF-1099 បើកបរដោយបុសអ្នកមានអំណាចម្នាក់ វ័យប្រហែលជាង៥០ឆ្នាំ។ ចំណែករថយន្ត ALPHARD ស្លាកលេខ ភ្នំពេញ 2AV-5800 បើកបរដោយបុរសជនជាតិចិន រួមនឹងអ្នកដំណើរប្រមាណជា៣-៤នាក់ក្នុងរថយន្ត។
ប្រភពដដែលនៅកន្លែងកើតហេតុបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ម្ចាស់រថយន្ត BMW បានបើកបរក្នុងទិសដៅកើតទៅលិច មកចតលើចំណីផ្លូវមុខហាងគុយទាវ «ហេង ជឿន» បម្រុងនឹងចូលហាងគុយទាវនោះ ស្រាប់តែបើកទ្វារថយន្តចេញដោយខ្វះការប្រុងប្រយ័ត្ន ភ្លាមនោះរថយន្ត ALPHARD បើកក្នុងទិសស្របគ្នា មកពីក្រោយ ក៏បានជ្រុលទៅបុកនឹងទ្វារបស់រថយន្ត BMW នោះតែម្តង បណ្តាលឲ្យរថយន្តទាំង២គ្រឿងរងការខូចខាតដូចគ្នា។
ភ្លាមនោះក៏មានអ្នកតំណាងរៀងៗហើយបានជជែកគ្នាយកត្រូវ អស់រយៈពេលជាង២ម៉ោងមិនត្រូវគ្នា ទើបសមត្ថកិច្ចជំនាញចុះអន្តរាយគមន៍វាស់វែង យករថយន្តទាំង២គ្រឿងយកទៅរក្សាទុកបណ្តោះអាសន្នរងចាំឲ្យភាគីទាំង២ដោះស្រាយគ្នាបន្ត។
សូមបញ្ជាក់ផងដែរថា ភាគីខាងរថយន្តBMW ព្រមយករថយន្តធ្វើជុសជួលរៀងខ្លួន។ ចំណែករថយន្តALPHARD ទាមទារសំណង់ឲ្យជុសជួលរថយន្តឡើងវិញ ដោយប្រមាណទឹកប្រាក់ជាង៣៥០០ដុល្លារ នៃថ្លៃខូចខាត។ តែទោះយ៉ាងណាក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានចរាចរណ៍គ្នាមិនត្រូវ ទើបសមត្ថកិច្ចបានវាស់វែងយករថយន្តទាំង២គ្រឿងរក្សទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន៕
មតិយោបល់