ព័ត៌មានជាតិ

Update៖ រថយន្តធុនធំសង្ស័យដាច់ហ្វ្រាំង បុករះរថយន្តជាច្រើនគ្រឿង ស្លាប់ម្នាក់ របួសធ្ងន់៤នាក់នៅផ្លូវជាតិលេខ៤

កំពង់ស្ពឺ: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ខណ:ដែលមានរថយន្តធុនធំ សង្ស័យដាច់ហ្វ្រាំង បានបុករថយន្តរះបន្តគ្នាជាច្រើនគ្រឿង រហូតបណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់ និង៤នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្តវិញរងការខូចខាតជាច្រើនគ្រឿងតែម្តង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង២៥នាទី រសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ លេខ១០៤-១០៥ ត្រង់ចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ពេលនេះសមត្ថកិច្ចកំពុងតែអន្តរាគមន៍៕

មតិយោបល់