ព័ត៌មានជាតិ

ជម្លោះក្នុងគ្រួសារបន្តិចបន្តួច! ប្រជាការពារម្នាក់​ដកកាំភ្លើងM16បាញ់សម្លាប់ខ្លួន​

​បាត់ដំបង: កាលពីវេលា​ម៉ោង៤និ៣០នាទីទៀបភ្លឺ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ជាប្រជាការពារ បានធ្វើអត្តឃាតយកកាំភ្លើងM16បាញ់សម្លាប់ខ្លួន នៅ​ក្រុមទី០៣ ភូមិរាមសេនា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ ញ៉ែម សារឿន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ​ជាប្រជាការពារ រស់នៅភូមិ​ឃុំ​កើតហេតុ​។

មូលហេតុ ជនរងគ្រោះមានជម្លោះក្នុងគ្រួសារបន្តិចបន្តួច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យ​ និងធ្វើការស្រាវជ្រាវ រួចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់