ភ្នំពេញៈ នៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុចចំណតម៉ូតូផ្សារអ៊ីអន១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យរូបនេះ បានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃម៉ាក IPhone 6 ពណ៌ស មិនបានសម្រេច ) នៅចំណុចក្បែរស្ពានអាកាស៧មករា ផ្លូវលេខ២៨៩ មណ្ឌល៦ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១និង២០នាទីរសៀល និងចាប់យកវត្ថុតាងជាមធ្យោបាយធ្វើសកម្មភាពបញ្ជូនមកកាន់ការិយាល័យ មានឈ្មោះ ត្រាណេ សុចិន្តា ហៅសុខ លីដា ហៅ កូកូ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ៣២៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងនោះដែរ វត្ថុតាងចាប់យកបានរួមមាន៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ទឹកមាស ស៊េរីឆ្នាំ២០១៧ លេខតួ-លេខម៉ាស៊ីន ៩៦៩៦៤៣៧ ពាក់ស្លាកលេខ ភ្នំពេញ 1DA-2464 និងមួកសុវត្ថិភាពម៉ាក SPEED CROWN ពណ៌ខ្មៅ ចំនួន១។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់