ព័ត៌មានជាតិ

សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន! ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី​ជួញដូរគ្រឿងញៀន

ភ្នំពេញ: ​កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៣ ខែមករា ឆ្នាំ ២០១៩ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ និងលោកវរសេនីយ៍ត្រី ជាង ហុកសែ អធិការរង បានដឹកនាំកម្លាំងអន្តរាគមន៍ កម្លាំងប៉ុស្ដិ៍ដង្កោ ចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចមុខហាងកាហ្វេ ផ្លូវបេតុង ស្ថិតនៅភូមិម័ល សងា្កត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដកហូតបានក្រាមពណ៌សថ្លាចំនួន១២កញ្ចប់ថង់៕

មតិយោបល់