សៀមរាបៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2B-5606 ចំនួន១គ្រឿង បើកលឿនបានបុកបង្កោលភ្លើងកណ្តាលទ្រូងផ្លូវ ដែលកំពុងជួសជុលពេញទំហឹង ខ្ទាតអ្នកបើកបររថយន្តចេញមកក្រៅ ជាមនុស្សប្រុសអាយុ ៤០ឆ្នាំ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសង្គ្រោះ សឹង រឹទ្ធិរ៉េត មកយកជនរងគ្រោះទៅសង្គ្រោះនិងព្យាបាល។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៨យប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ លើផ្លូវ៣០ម៉ែត្រ ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
ចំណែករថយន្តត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់៕
មតិយោបល់