តាមរបាយការណ៍ក្នុងឆ្នាំ ១៩៦០ ចំនួនប្រមាញ់សត្វខ្លារខិន មានទំហំធំបំផុតគឺ ៥៥០០ ខ្លារខិនក្នុងមួយឆ្នាំ ប៉ុន្តែចំនួននេះបានធ្លាក់មកត្រឹមតែ ៧០០ ក្បាលក្នុងមួយឆ្នាំ ខណៈដែលប្រភេទសត្វនេះសម្បូរបំផុតនៅ សាធារណៈរដ្ឋអាហ្វ្រិកកណ្តាល ឆាដ និងប្រទេសអេត្យូពី ។
មូលហេតុនៃការធ្លាក់ចុះនេះដែរ ដោយសារតែការប្រមាញ់នោះស្ថិតនៅ តំបន់អភិរក្ស ដែលធ្វើឲ្យព្រានខុសច្បាប់មិនអាចធ្វើទៅបាន។
សម្រាប់មនុស្សនៅតំបន់អាហ្វ្រិកខាងត្បូង សម្រាប់ការប្រមាញ់ខ្លារខិន និងតោ គឺដើម្បីយករោម ។ក្រៅពីនេះប្រមាញ់ខ្លះត្រូវលក់ទៅកាន់សួនសត្វ ។
បើទោះបីជាកិច្ចខិតខំប្រឹងប្រែងរបស់អង្គការអភិរក្ស នៅលើពិភពលោក បានចេញសេចក្តីប្រកាសថា វាជាសត្វដែលងាយរងគ្រោះ និងជិតផុតពូជ នោះខាងឧទ្យាន African National Parks បានផ្តល់អាជ្ញាប័ណ្ណប្រម៉ាញ់ សម្រាប់នរណាម្នាក់ដែលចង់ប្រម៉ាញ់ តែត្រូវបង់លុយ ២ ម៉ឺនដុល្លារដើម្បីប្រម៉ាញ់ក្នុងន័យចូលរួមចំណែក ដល់មូលនិធិ៕
មតិយោបល់