ព្រះសីហនុៈ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយ រថយន្តមិនស្គាល់ម៉ាក បានបុកនឹងអ្នកថ្មើរជើងម្នាក់ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស (មនុស្សវិកលចរិត) បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៩៩-២០០ ភូមិអូរតាសេក ឃុំអូរឧកញ៉្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ចំណែករថយន្តបង្ករត់គេចបាត់ក្រោយពេលកើតហេតុ។
បច្ចុប្បន្នសាកសពជនរងគ្រោះ សមត្ថកិច្ចជំនាញបានយកចេញពីកន្លែងកើតហេតុ យកទៅតំកល់ទុកនៅវត្ត ដើម្បីស្រាវជ្រាវអត្តសញ្ញាណបន្ត៕
មតិយោបល់